Trending now

វៀតណាមនិងឥណ្ឌាឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង

18:07 | 19/06/2022

ក្នុងឱកាសចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា នៅទីក្រុងញូវដែលី នាយប់ថ្ងៃទី ១៧ មិថុនា រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar។

នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម អញ្ជើញប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម អញ្ជើញប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ
ប្រទេសវៀតណាមមានផ្លូវឆ្លងកាត់សមុទ្រដែលលេចអណ្តែតស្អាតបំផុតដែល អ្នកទេសចរចង់ឃើញនឹងទស្សនា ប្រទេសវៀតណាមមានផ្លូវឆ្លងកាត់សមុទ្រដែលលេចអណ្តែតស្អាតបំផុតដែល អ្នកទេសចរចង់ឃើញនឹងទស្សនា
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi (រូបថត៖ TTXVN)
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi

ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវអនុវត្តន៍វិធានការពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានគោលដៅ ១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា វប្បធម៌ ការជួបប្រាស្រ័យប្រជាជន វិទ្យាសាស្ត្របច្ចេកវិទ្យា ថាមពល ការអប់រំ-បណ្តុះបណ្តាល... ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាង។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេស Jaishankar បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូង ដោយអះអាងថា ឥណ្ឌាតែងតែយកចិត្តទុកដាក់ក្នុងការបង្រួបបង្រួម និងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម - ឥណ្ឌា។

ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ហើយឆាប់ដាក់ឱ្យដំណើរការនូវយន្តការសន្ទនាស្តីពីការទូតសេដ្ឋកិច្ចនៅថ្នាក់អនុរដ្ឋមន្ត្រីការបរទេស។

ប្រទេសទាំងពីរក៏នឹងជំរុញការចរចា និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលឆាប់ៗនេះ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកតុលាការរវាងក្រសួងយុត្តិធម៌វៀតណាម និងក្រសួងច្បាប់ និងយុត្តិធម៌ឥណ្ឌា។

វៀតណាម និងឥណ្ឌាបានព្រមព្រៀងគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបង្កើតច្រករបៀងអំណោយផលសម្រាប់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ដោយខិតខំនាំទំហំពាណិជ្ជកម្មឡើងដល់កម្រិត ២០ ពាន់លានដុល្លារនាពេលឆាប់ៗខាងមុខ។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មានតាមអ៊ីនធឺណិតរវាងមជ្ឈមណ្ឌលឆ្លើយតបគ្រោះអាសន្នតាមអ៊ីនធឺណិត រដ្ឋបាលសន្តិសុខព័ត៌មាន ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម និងមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ កំព្យួទ័រ ក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី