នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ លោក Nguyen Thuc Hien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho និងថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័នទាំងឡាយ បានអញ្ជើញទទួលជួបលោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញមកទស្សនកិច្ចការងារនៅទីក្រុង Can Tho។
![]() |
លោក Nguyen Thuc Hien (ស្តាំដៃ) ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក សុខ ដារ៉េត |
នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ លោក Nguyen Thuc Hien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho និងថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័នទាំងឡាយ បានអញ្ជើញទទួលជួបលោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញមកទស្សនកិច្ចការងារនៅទីក្រុង Can Tho។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំទីក្រុងបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចការងាររបស់លោកអគ្គកុងស៊ុល។ ជាមួយនឹងបាវចនាថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង” ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - កម្ពុជនិយាយរួម និងទីក្រុង Can Tho - កម្ពុជា និយាយដោយឡែក កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេលកន្លងមក ទីក្រុង Can Tho និងអង្គភាព មូលដ្ឋានទាំងឡាយរបស់កម្ពុជាបានផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ។ ទីក្រុងបានជួយឧបត្ថម្ភនិស្សិតកម្ពុជាទៅសិក្សានៅសាកលវិទ្យាល័យ Can Tho និងសាកលវិទ្យាល័យវេជ្ជសាស្ត្រឱសថសាស្រ្ត Can Tho…។ លោក Nguyen Thuc Hien សង្ឃឹមថា លោកអគ្គកុងស៊ុលនឹងបន្តគាំទ្រ និងបង្កើនការផ្សព្វផ្សាយពីសក្ដានុពលនៃទីក្រុង Can Tho ដល់អ្នកវិនិយោគនៅកម្ពុជា ជំរុញសកម្មភាពមិត្តភាព កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចរវាងទីក្រុង Can Tho និងមូលដ្ឋាននានារបស់កម្ពុជានាពេលខាងមុខ។
លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំទីក្រុង Can Tho ទន្ទឹមនឹងនោះ ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-វៀតណាម មានប្រវត្តិដ៏យូរលង់ ឆ្លងកាត់ដំណាក់កាលលំបាកជាច្រើន ហើយទំនាក់ទំនងជាប្រវត្តិសាស្ត្រនេះ បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធនាពេលបច្ចុប្បន្ន។ លោកអគ្គកុងស៊ុលមានមតិ និងសំណូមពរជាច្រើនចំពោះថ្នាក់ដឹកនាំទីក្រុង Can Tho លើការពង្រឹងការផ្លាស់ប្តូរ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ការរៀបចំវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម ការតភ្ជាប់ទេសចរណ៍ ... ជាមួយបណ្តាមូលដ្ឋានសហគ្រាសកម្ពុជា។ លោក សុខ ដារ៉េត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទីក្រុង Can Tho ដែលបានជួយដល់ប្រទេសកម្ពុជាលើវិស័យជាច្រើននាពេលកន្លងមក ហើយបានជូនពរឱ្យទំនាក់ទំនងដ៏ល្អនេះ កាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត៕
មតិពីមិត្តអ្នកអាន