Trending now

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបអនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក

10:31 | 15/06/2022

នារសៀលថ្ងៃទី ១៣ មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួល​ជួប​អនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ។

ពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន រួមចំណែកពង្រឹងចំណងសាមគ្គីភាព មិត្តភាព វៀតណាម-កម្ពុជា ពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន រួមចំណែកពង្រឹងចំណងសាមគ្គីភាព មិត្តភាព វៀតណាម-កម្ពុជា
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់សមាគមជនរងគ្រោះដោយសារជាតិគីមីពុល Dioxin វៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់សមាគមជនរងគ្រោះដោយសារជាតិគីមីពុល Dioxin វៀតណាម
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបអនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបអនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman។ (រូបថត៖ qdnd)

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងភាគីទាំងពីរនាពេលកន្លងមកដែលត្រូវបានអនុវត្តតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញកិច្ចស​ហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១១ និងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីទំនាក់ទំនងការពារជាតិដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ និងសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងវិស័យជំនះ​ផលវិបាកនៃសង្គ្រាម កិច្ចសន្ទនា ការពិគ្រោះយោបល់ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការបណ្តុះបណ្តាល ការសង្គ្រោះ និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងពេទ្យយោធា។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា នាពេលខាងមុខ ក្រសួងការបរទេសសហរដ្ឋអាមេរិកបន្តលើកសំណើដល់រដ្ឋសភានិងរដ្ឋាភិបាលសហរដ្ឋអាមេរិកគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលកំពុងអនុវត្តរវាងប្រទេស​ទាំងពីរ ដោយផ្តល់អាទិភាពលើកថវិកាសម្រាប់គម្រោងជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាម ដែលក្នុងនោះពន្លឿនការកំចាត់ជាតិពុល dioxin ដំណាក់កាលទី ១ នៅអាកាសយានដ្ឋាន Bien Hoa។ ជួយគាំទ្រក្នុងការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីវៀត​ណាម​ ព្រមទាំងបន្តយកចិត្តទុកដាក់ជួយគាំទ្រវៀត​ណាមលើកកំពស់សមត្ថភាពរក្សាសន្តិភាពរបស់អង្គការសហប្រជា​ជាតិ។

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសទី១ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman បានបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្រ្គាម គឺជាមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វាយតំលៃខ្ពស់ចំពោះខ្លឹមសារដែលភាគីទាំងពីរបានសហប្រតិបត្ដិការ រួមមានការដោះស្រាយជាតិពុល dioxin ការបោស​សម្អាត​មីន​ និងជួយឧបត្ថម្ភជនពិការនៅវៀតណាម។ ទន្ទឹមនឹងនោះ លោកមានបំណងចង់ឲ្យសហរដ្ឋអាមេរិកនឹងបន្តជួយឧបត្ថម្ភវៀត​ណាម​ក្នុងការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ...៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី