Trending now

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់សមាគមជនរងគ្រោះដោយសារជាតិគីមីពុល Dioxin វៀតណាម

11:47 | 13/01/2022

នារសៀលថ្ងៃទី១១ ខែមករា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេសដល់សមាគមជនរងគ្រោះដោយសារជាតិគីមីពុល Dioxin វៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២២។

ជំនះពុះពារលើការឈឺចាប់ពណ៌លឿងទុំ/Dioxin ដើម្បីរួមចំណែកយ៉ាងសកម្មសម្រាប់សង្គម ជំនះពុះពារលើការឈឺចាប់ពណ៌លឿងទុំ/Dioxin ដើម្បីរួមចំណែកយ៉ាងសកម្មសម្រាប់សង្គម
ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមស្វិតស្វាញក្នុងដំណើរស្វែងរកយុត្តិធម៌ ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមស្វិតស្វាញក្នុងដំណើរស្វែងរកយុត្តិធម៌
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់អំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេសដល់សមាគមជនរងគ្រោះដោយសារជាតិគីមីពុល Dioxin វៀតណាម
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់អំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេសដល់សមាគមជនរងគ្រោះដោយសារជាតិគីមីពុល Dioxin វៀតណាម

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលជនរងគ្រោះដោយសារជាតិគីមីពុល Dioxin វៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក ជាពិសេសបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងសម្រាប់សកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ នៃគ្រោះមហន្តរាយជាតិគីមីពុល Dioxin នៅវៀតណាម។

លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានបញ្ជាក់ថា៖ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសតែងតែរួមដំណើរនិងគាំទ្រសកម្មភាពរបស់សមាគមជនរងគ្រោះដោយសារជាតិគីមីពុល Dioxin នៅវៀតណាម។ ព្រមទាំងមានបំណងចង់ឲ្យសមាគមបន្ដធ្វើឲ្យបានល្អការផ្សព្វផ្សាយអំពីគ្រោះមហន្តរាយជាតិគីមីពុល Dioxin នៅវៀតណាម។ ឆ្លៀតយកការគាំទ្រពីមិត្ដភក្ដិអន្ដរជាតិ; កៀរគរធនធានពីអង្គការនិងបុគ្គលនានាក្នុងនិងក្រៅស្រុកជួយគាំទ្រជនរងគ្រោះដោយសារជាតិគីមីពុល Dioxin មានជីវភាពរស់នៅកាន់តែប្រសើរឡើង។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានផ្ញើសារសួរសុខទុក្ខនិងជូនពរដល់កម្មាភិបាលនៃសមាគមជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះដោយសារជាតិគីមីពុលនៅទូទាំងប្រទេស៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦