Trending now

ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប

10:08 | 09/06/2022 ឌីណា

យុគសម័យ - រថភ្លើងក្រហមស្ថិតនៅកណ្តាលជួរភ្នំ ម្ខាងបែរមុខទៅភ្នំតែបៃតង ម្ខាងទៀតជាប់នឹងវាលផ្កាមានប្រាំពណ៌ដ៏ត្រចះត្រចង់នៅភ្នំតែ Cau Dat ទីក្រុង Da Lat គឺជាកន្លែង check-in ពេញនិយមសម្រាប់យុវវ័យ។

សម្រស់បឹង Tuyen Lam នៅទីក្រុង Da Lat សម្រស់បឹង Tuyen Lam នៅទីក្រុង Da Lat
ទីតាំងកំពូលដើម្បីថតរូបដ៏ស្អាតបំពង់ដូច នៅ ទីតាំងកំពូលដើម្បីថតរូបដ៏ស្អាតបំពង់ដូច នៅ "ឋានសួគ៌" ក្នុងទីក្រុង Da Lat

ចម្ងាយ​ប្រហែល ៣០ គីឡូម៉ែត្រពីកណ្តាលទីក្រុង Da Lat ភ្នំតែ Cau Dat ស្ថិតក្នុងភូមិ Cau Dat ឃុំ Xuan Truong (ខេត្ត Lam Dong) គឺជាកន្លែង check-in សម្រាប់អ្នកចូលចិត្តធ្វើដំណើរ។

ភ្នំតែមានអាយុកាលជិត ១០០ ឆ្នាំ លាតសន្ធឹងលើផ្ទៃដីធំរហូតដល់ ២៣០ ហិកតា។ មកទីនេះ អ្នកនឹងគយ​គន់​ភ្នំតែបៃតងជាប់ៗគ្នា ផ្ទះតូចៗដ៏គួរឱ្យស្រឡាញ់ដែលកសាងតាមរចនាបទស្ថាបត្យកម្មបារាំង សួនផ្កាដែលដាំប្រភេទផ្កាចម្រុះឬសួនផ្កាកុលាបពណ៌លឿងខ្ចីៗ ស្ថិត​នៅ​​កណ្តាល​​ភ្នំស្រល់ពណ៌បៃតង។

ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប
កន្លែង check-in មានទីតាំងនៅតំបន់ភ្នំតែ Cau Dat

ថ្មីៗនេះ បន្ទាប់ពីលេចចេញ​ទួរប៊ីនខ្យល់យក្ស តំបន់ភ្នំតែ Cau Dat ក៏មានរថភ្លើងមួយ​ផ្នែកនៅលើផ្ទៃខាងក្រោយពណ៌ខៀវ ស្រស់ស្អាតដូចទេសភាព​នៅអឺរ៉ុប។

ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប
​ទួរប៊ីនខ្យល់យក្ស តំបន់ភ្នំតែ Cau Dat

ពណ៌ក្រហមជាចំណុចរំលេចរវាងពណ៌ខៀវនៃផ្ទៃមេឃ និងពណ៌នៃដើមឈើជុំវិញនោះ ធ្វើ​ឲ្យរូបថតនីមួយៗមានការទាក់ទាញខ្លាំង។ គ្រាន់​តែ​មាន​​កាមេរ៉ា ឬ​ទូរសព្ទ​មួយ​គ្រឿង​ ​អ្នក​នឹង​មាន​រូបថត​ស្រស់ស្អាត​។

ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប

រថភ្លើងពណ៌ក្រហមនេះបានបង្កើតភាពស្រស់ស្អាតបែបទំនើប លាយឡំនឹងភាពព្រៃផ្សៃនៃភ្នំតែ Cau Dat ។ ជាការពិតជារថភ្លើង​នេះ​គឺ​ជាហាងកាហេ្វដែលបង្កើតឡើងដោយផ្អែកលើគំរូរថភ្លើង។ ដោយសារតែកំពុងដំណើរការសាងសង់ និងរៀបចំដាក់ឲ្យ​ដំណើរការ ក្នុងអំឡុងពេលនេះ ហាងបានបើកឱ្យភ្ញៀវចូលទស្សនា ថតរូបបានដោយសេរី និងឥតគិតថ្លៃទាំងស្រុង។

ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប
ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប
ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប

បើតាមអ្នកទេសចរមួយចំនួនបានចែករំលែកបទពិសោធន៍អំពីការថតរូបនៅកន្លែងនេះ យើងគួរតែ មកទីនេះនៅពេលព្រឹក ចាប់ពីម៉ោង ៧ ដល់ ៩ ព្រឹក ឬពេលរសៀលចាប់ពីម៉ោង ៣ ដល់ម៉ោង ៥ ល្ងាច ដើម្បីមានពន្លឺថ្ងៃបន្តិច មិនភ្លឺខ្លាំង ពេលខ្លះមានអ័ ព្ទនាពេលព្រឹកព្រលឹមឬថ្ងៃលិច។

ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប
ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប

លើសពីនេះ ផ្នែកខាងក្នុងរថភ្លើងត្រូវបានតុបតែងដោយតុ និងកៅអីដ៏គួរឱ្យស្រឡាញ់ ដូច្នេះអ្នកអាចអង្គុយ និងពិសាកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ក៏ដូចជាគយគន់ទេសភាពនៃភ្នំតែ។

បើ​អ្នក​មានផែន​ការ​ទៅ​ទីក្រុង Da Lat កុំ​រំលង​ទេសភាព​ដ៏​អស្ចារ្យ​នេះណាស់!

ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប
ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម