Trending now

អង្គការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការគ្រប់គ្រងអតិផរណា

10:05 | 09/06/2022

អង្គការអន្តរជាតិជាច្រើនបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការគ្រប់គ្រងអតិផរណានៅឆ្នាំ ២០២២ ដែលស្ថិតក្នុងកម្រិតគោលដៅនៃការគ្រប់គ្រងអតិផរណា ៤%។

វិស័យទេសចរណ៍វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ បើទោះជាមានការរាតត្បាតកូវីដ-១៩ក៏ដោយ វិស័យទេសចរណ៍វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ បើទោះជាមានការរាតត្បាតកូវីដ-១៩ក៏ដោយ
វៀតណាម និងអេហ្ស៊ីបជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រោយ Covid-19 វៀតណាម និងអេហ្ស៊ីបជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រោយ Covid-19

ក្នុងរបាយការណ៍ក្រោមចំណងជើងថា "វៀតណាម៖ ការងើបឡើងវិញយ៉ាងខ្លាំងក្លាក្នុងបរិបទនៃភាពវីកវរខ្លាំងនៅខាងក្រៅ" ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) រំពឹងថា អតិផរណារបស់វៀតណាមនៅតែរក្សាបាននៅកម្រិតទាបជាង ៣.៥% ក្នុងឆ្នាំ២០២២ នេះ។ យោងតាម AMRO ដដែល ការសម្រេចបានលទ្ធផលនេះគឺដោយសារតែផែនការប្រើប្រាស់មូលនិធិធ្វើឱ្យស្ថិរភាពនូវតម្លៃប្រេង និងការគ្រប់គ្រងតម្លៃ ដើម្បីបំពេញឱ្យសម្ពាធដែលបានកើតមានឡើងពីការប្រែប្រួលតម្លៃថាមពលនៅលើពិភពលោក។

អង្គការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការគ្រប់គ្រងអតិផរណា
រូបថតឧទាហរណ៍ (baodautu.vn)

នៅក្នុងរបាយការណ៍ "Vietnam at a glance" កាលពីខែឧសភា ធនាគារ HSBC បានវាយតម្លៃថា សម្ពាធអតិផរណានៅវៀតណាមនៅតែមានកម្រិតទាបនៅក្នុងតំបន់អាស៊ាន។ HSBC បានព្យាករណ៍ថា អតិផរណានៅវៀតណាមនឹងស្ថិតនៅកម្រិត ៣.៧% ក្នុងឆ្នាំនេះ។

យោងតាមលោក Brian Lee Shun Rong អ្នកស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចនៃធនាគារវិនិយោគ Maybank របស់ប្រទេសសិង្ហបុរី វៀតណាមកំពុងដើរតាមទិសត្រឹមត្រូវ ក្នុងការគ្រប់គ្រងអតិផរណាឆ្នាំ២០២២ ដោយការកាត់បន្ថយពន្ធលើតម្លៃបន្ថែម និងពន្ធការពារបរិស្ថានលើប្រេងសាំងយ៉ាងទាន់ពេលវេលា។ ទន្ទឹមនឹងនោះ កិច្ចខិតខំប្រឹងប្រែងដើម្បីធានាឲ្យបានប្រភពផ្គត់ផ្គង់ក្នុងស្រុកដ៏សម្បូរហូរហៀរ និងការគ្រប់គ្រងតម្លៃទំនិញសំខាន់ៗ ក៏បានចូលរួមចំណែកកាត់បន្ថយសម្ពាធអតិផរណា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ FAVIJA និងនិស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
វៀតណាមបន្តអះអាងពីតួនាទីសកម្មរបស់ខ្លួននៅក្នុងសហគមន៍ភាសាបារាំង
ទីក្រុងហូជីមិញ និងខេត្តយ៉ាម៉ាហ្គូជី កំពុងពង្រឹងការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលការបណ្តុះបណ្តាលតំណាងរាស្ត្រជាប់ឆ្នោត
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន