Trending now

កាសែតជប៉ុនវាយតំលៃខ្ពស់​ចំពោះតួនាទី​របស់​វៀតណាម​ក្នុង​ការរក្សាសន្តិភាពនៅសមុទ្រខាងកើត

21:20 | 07/06/2022

អត្ថបទវាយតម្លៃថា សមុទ្រខាងកើតប្រកបដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការគឺជាបំណងប្រាថ្នារបស់ប្រទេសជាច្រើនក្នុងតំបន់។ ប្រទេសជាសមាជិកអាស៊ានជាច្រើនបានយល់ព្រមចំពោះទស្សនៈរបស់វៀតណាមអំពី សមុទ្រខាងកើតត្រូវជាសមុទ្រសម្រាប់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ មិនមែនជាតំបន់ប្រឈមមុខដាក់គ្នា ឬជម្លោះនោះឡើយ។

ការ​នាំ​ចេញ​អង្ករ​របស់​វៀត​ណាម​​លើសពី​កំរិត ​១​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល​ ៤​ ខែ​ដើម​ឆ្នាំ​២០២២ ការ​នាំ​ចេញ​អង្ករ​របស់​វៀត​ណាម​​លើសពី​កំរិត ​១​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល​ ៤​ ខែ​ដើម​ឆ្នាំ​២០២២
វៀតណាម​រៀបចំ​សកម្មភាព​កីឡា​នៅ​កម្ពុជា ដើម្បី​ប្រារព្ធ​ទិវា​បង្រួបបង្រួម​ជាតិ​របស់​ពួកគេ វៀតណាម​រៀបចំ​សកម្មភាព​កីឡា​នៅ​កម្ពុជា ដើម្បី​ប្រារព្ធ​ទិវា​បង្រួបបង្រួម​ជាតិ​របស់​ពួកគេ
អត្ថបទសរសេរមួយក្រោមចំណងជើងថា “តួនាទីរបស់វៀតណាមក្នុងការប្រែក្លាយសមុទ្រខាងកើតទៅជាដែនសមុទ្រសន្តិភាព និងសហប្រតិបត្តិការ”
អត្ថបទសរសេរមួយក្រោមចំណងជើងថា “តួនាទីរបស់វៀតណាមក្នុងការប្រែក្លាយសមុទ្រខាងកើតទៅជាដែនសមុទ្រសន្តិភាព និងសហប្រតិបត្តិការ”

គេហទំព័រ Data-Max របស់ជប៉ុនទើបបានចុះផ្សាយអត្ថបទសរសេរមួយក្រោមចំណងជើងថា “តួនាទីរបស់វៀតណាមក្នុងការប្រែក្លាយសមុទ្រខាងកើតទៅជាដែនសមុទ្រសន្តិភាព និងសហប្រតិបត្តិការ” ដោយបានអះអាងថាវៀតណាមកំពុងត្រូវបានវាយតម្លៃ ជាប្រទេសសកម្មបំផុតក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ អត្ថបទវាយតម្លៃថា សមុទ្រខាងកើតប្រកបដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការគឺជាបំណងប្រាថ្នារបស់ប្រទេសជាច្រើនក្នុងតំបន់។ ប្រទេសជាសមាជិកអាស៊ានជាច្រើនបានយល់ព្រមចំពោះទស្សនៈរបស់វៀតណាមអំពី សមុទ្រខាងកើតត្រូវជាសមុទ្រសម្រាប់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ មិនមែនជាតំបន់ប្រឈមមុខដាក់គ្នា ឬជម្លោះនោះឡើយ។

អត្ថបទសរសេរបានឲ្យដឹងថា៖ ប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងជប៉ុនក៏បានអះអាងពីតម្រូវការដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់នេះ។ ក្នុងកិច្ចប្រជុំ សហរដ្ឋអាមេរិក-អាស៊ានតាមប្រព័ន្ធវីដេអូក្នុងខែឧសភា ឆ្នាំ ២០២១ ឧបការីស្តីទីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Atul Kesap បានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden គោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដោយបញ្ជាក់ថានឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីរួមចំណែករក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក្នុងនោះមានសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រនៅសមុទ្រខាងកើត។ ចំណែកឯ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម និងឥណ្ឌូនេស៊ី កាលពីចុងខែមេសា និងដើមខែឧសភា បានសន្យាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសឆ្ពោះទៅតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក រួមទាំងសមុទ្រខាងកើតប្រកបដោយសន្តិភាព ស្ថិរភាព សេរី និងបើកចំហ។

អ្នកនិពន្ធអត្ថបទបានអះអាងថា៖ ការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតគឺមានអត្ថន័យដ៏ធំធេងណាស់ ហើយជាផលប្រយោជន៍របស់ប្រទេសទាំងអស់ មិនត្រឹមតែបណ្តាប្រទេសជាប់ឆ្នេរសមុទ្រខាងកើត បណ្ដាប្រទេសជាសមាជិកអាស៊ានប៉ុណ្ណោះទេថែមទាំងសម្រាប់តំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក និងពិភពលោកទាំងមូលទៀតផង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស