Trending now

ទទួលទានកាំប្រមាសមុទ្រនៅឈូងសមុទ្រ Vinh Hy

08:16 | 03/06/2022 ឌីណា

យុគសម័យ - ពេល​ធ្វើ​ដំណើរ​ទៅលេង​ឈូង​សមុទ្រ Vinh Hy ភ្ញៀវ​ទេសចរ​នឹង​រីករាយទទួលទានមុខម្ហូបធ្វើពី​កាំប្រមាសមុទ្រគួរអោយទាក់ទាញ

ស្វែងយល់ពីឆ្នេរសមុទ្រ Vinh Hy - ស្វែងយល់ពីឆ្នេរសមុទ្រ Vinh Hy - 'សមុទ្រមេឌីទែរ៉ាណេ' របស់ប្រទេសវៀតណាម
ខេត្ត Vinh Long ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដែលតភ្ជាប់នឹងការផ្លាស់ប្តូរថ្មីគំរូកំណើន ខេត្ត Vinh Long ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដែលតភ្ជាប់នឹងការផ្លាស់ប្តូរថ្មីគំរូកំណើន
ទទួលទានកាំប្រមាសមុទ្រនៅឈូងសមុទ្រ Vinh Hy
បបរកាំប្រមាសមុទ្រ (រូបថត៖ Trung Kien)

កាំប្រមាសមុទ្របានប្រដូចទៅនឹងយិនស៊ិននៃសមុទ្រ ដោយសារតែមានអត្ថប្រយោជន៍ជាច្រើនរបស់វា។ ប្រជាជនតែងតែកែច្នៃកាំប្រមាសមុទ្រទៅក្លាយទៅជាម្ហូបឆ្ងាញ់ៗជាច្រើនមុខ ដូចជាកាំប្រមាសមុទ្របរិភោគឆៅជាមួយស្ពៃបៃតង mustard, កាំប្រមាសមុទ្រ​ធ្វើបបរ, កាំប្រមា​សមុទ្រអាំងជាមួយខ្លាញ់ ខ្ទឹមសន្លឹក ...

កាំប្រមា​បន្ទាប់​ពី​ត្រូវ​បានដក​បន្លា​ចេញ​អស់ហើយ សល់​តែ​បាល់​គគ្រាតគគ្រើមមួយ​ប៉ុន​នឹង​បាល់​វាយ​តែនីស។ ប្រើកាំបិតពុះជាពាក់កណ្តាល យកផ្នែកខាងក្នុងចេញភាគច្រើន អ្នកនឹងឃើញសាច់ពណ៌លឿង ជាប់នឹងផ្នែកម្ខាងបាល់នោះ ដែលជាផ្នែកដ៏មានតម្លៃរបស់កាំប្រមាសមុទ្រ។ មនុស្សម្នាតែងតែកោសសាច់ខាងក្នុង ដែល​យកឆាជាមួយខ្លាញ់ និងខ្ទឹមស រួចដាក់វាក្នុងបបរដែលកំពុងពុះ។ នេះជាអាហារដែលមានជីវជាតិច្រើនបំផុតក្នុងការស្តារភាពរឹងមាំឡើងវិញដល់អ្នកជំងឺ និងពង្រឹងភាពរឹងមាំរបស់បុរស។

ទទួលទានកាំប្រមាសមុទ្រនៅឈូងសមុទ្រ Vinh Hy
កាំប្រមាសមុទ្រអាំងជាមួយខ្លាញ់ស្លឹកខ្ទឹម (រូបថត៖ Thuy Diem)

រសជាតិ​ពេញ​លេញ​របស់​​សមុទ្រ​ស្រាប់តែ​ក្លាយ​ជា​​អស្ចារ្យ​ នៅពេល​លាយ​ក្លិនហឹរមកពី mustar ​ឡើង​ដល់​ច្រមុះ។

សាច់របស់កាំប្រម៉ាសមុទ្រដែលប្រមូលបានត្រូវបែងចែកយ៉ាងត្រឹមត្រូវ និងថែរក្សាបានយ៉ាងម៉ត់ចត់បំផុត ពីព្រោះថាអាយុកាលនៃសាច់ទាំងនេះនៅក្រៅសម្បកអាចរក្សាបានគុណភាព និងរសជាតិត្រឹមតែ៥-៧ថ្ងៃប៉ុណ្ណោះមុនពេលសាច់ធ្លាក់គុណភាព និងធ្លាក់តម្លៃ។

ទទួលទានកាំប្រមាសមុទ្រនៅឈូងសមុទ្រ Vinh Hy
កាំប្រមាសមុទ្រ​ឆៅទទួលទានជាមួយ mustard (រូបថត៖ Kim Loan)

គួរឲ្យដឹងដែរថា សត្វកាំប្រម៉ាសមុទ្រនេះ គឺជាអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់ ដូចជា ជាតិប្រូតេអ៊ីនខ្ពស់ ផ្ទុកសារធាតុហ្វាប័រ (Fiber) ព្រមទាំងសារធាតុបំប៉នជាច្រើនទៀត ដូចជា វីតាមីន A , វ៉ីតាមីន E , កាល់ស្យូម និងអីយ៉ូត។ មិនត្រឹមប៉ុណ្ណោះ វានឹងអាចជួយគាំទ្រដល់ការចលនាចរន្តឈាមផង ជំនួយដល់សុខភាពផ្លូវភេទផង និងជំនួយដល់ប្រព័ន្ធប្រសាទផងដែរ

ប្រសិនបើអ្នកមានឱកាសទៅលេងខេត្ត Ninh Thuan កុំភ្លេចទៅលេងឈូងសមុទ្រ Vinh Hy ដើម្បីទទួលទានម្ហូបអាហារឆ្ងាញ់​ដែល​កែច្នៃពីកាំប្រមាសមុទ្រ៕

ឌីណា

https://dulich.petrotimes.vn/

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា