Trending now

កាសែតអន្តរជាតិនិយាយអំពីស្ពានកញ្ចក់ Moc Chau

10:18 | 01/06/2022

យុគសម័យ - អង្គការ Guinness World Records ទើប​តែ​ផ្តល់​កិត្តិយស​ដល់​ស្ពាន Bach Long ជា​ស្ពាន​កញ្ចក់​វែងជាងគេ​បំផុត​នៅលើ​ពិភពលោក។

ទិដ្ឋភាពផ្កាព្រូនរីកស្គុះស្គាយដែលបង្កើតពណ៌សពេញលេញទីរួមស្រុក Moc Chau ទិដ្ឋភាពផ្កាព្រូនរីកស្គុះស្គាយដែលបង្កើតពណ៌សពេញលេញទីរួមស្រុក Moc Chau
ស្វែងយល់ពីកំពូលទួលដែលពោរពេញទៅដោយផ្កាស្ពៃពណ៌សដ៏អស្ចារ្យនៅក្នុងឋានសួគ៌ Moc Chau ស្វែងយល់ពីកំពូលទួលដែលពោរពេញទៅដោយផ្កាស្ពៃពណ៌សដ៏អស្ចារ្យនៅក្នុងឋានសួគ៌ Moc Chau
កាសែតអន្តរជាតិនិយាយអំពីស្ពានកញ្ចក់ Moc Chau

ភ្ញៀវទេសចររីករាយ នៅពេល​មទេសចរស្ពានកញ្ចក់ Bach Long ។ (រូបថត៖ CNN)

យោងតាម ​​CNN តំណាងរបស់អង្គការ Guinness World Records បានផ្តល់លិខិត​បញ្ជាក់អំពីស្ពានកញ្ចក់ដើរដែលវែងជាងគេនៅលើពិភពលោកដល់ស្ពាន Bach Long ដែលមានប្រវែងសរុប ៦៣២ ម៉ែត្រ ស្ថិតក្នុងឃុំ Muong Sang ស្រុក Moc Chau ខេត្ត Son La ។

ស្ពានកញ្ចក់ Bach Long គឺជាស្ពានថ្មីបំផុតក្នុងប្រទេសវៀតណាម ដែលមានទីតាំងនៅតំបន់ទេសចរ កោះ Moc Chau ក្នុងឃុំ Muong Sang ស្រុក Moc Chau ខេត្ត Son La។

ស្ពានកញ្ចក់ Bach Long ឆ្លងកាត់ជ្រលងភ្នំដែលភ្ជាប់ភ្នំទាំងពីរ ដោយរួមបញ្ចូលគ្នានូវឥទ្ធពល 9D និង រូបភាពនិង​សម្លែងចំនួន ៦០ ដើម្បីបង្កើតអារម្មណ៍ប្លែក។ នេះ​ជា​កត្តាមួយ​​ក្នុង​តំបន់​ទេសចរណ៍ កម្សាន្ត និង​រមណីយដ្ឋាន​ក្នុង​ឃុំ​ Muong Sang ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​តាំង​ពី​ចុង​ខែ​មេសា​មក។

CNN បានរាយការណ៍ថា មានទីតាំងនៅខេត្ត Son La ប្រទេសវៀតណាម ភ្ញៀវទេសចរនៅលើស្ពានកញ្ចក់ Bach Long នឹងនាំទៅដល់កំពូលភ្នំដ៏ល្បីនិងគយ​គនទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍នៃព្រៃត្រូពិចបៃតង។

ស្ពានកញ្ចក់ដែលមានកម្ពស់ប្រហែល ១៥០ ម៉ែត្រពីលើដី និងប្រវែង ៦៣២ ម៉ែត្រ ស្ពានកញ្ចក់គឺជាស្នាដៃដ៏អស្ចារ្យក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍វៀតណាមស្តារឡើងវិញ បន្ទាប់ពីឥទ្ធិពលនៃជំងឺរាតត្បាតនាពេលកន្លងមក។ ស្ពានកញ្ចក់អាចផ្ទុកមនុស្សប្រហែល ៤៥០ នាក់ក្នុងពេលតែមួយ" CNN បានសរសេរ។

បន្ទាប់ពីបានឆ្លងកាត់ស្ពានកញ្ចក់ប្រវែង ៦៣២ ម៉ែត្រ ភ្ញៀវទេសចរនឹងមកដល់តំបន់រូងភ្នំ Muong Mooc ដែលត្រូវបានគេស្គាល់ថា ជារូងភ្នំ Chim Than ដ៏ធំបំផុតនៅ Moc Chau ។ នៅទីនេះមានភាពលេចធ្លោ ដោយរចនាសម្ព័ន្ធថ្មធម្មជាតិ និងរូបចម្លាក់ថ្មបុរាណរបស់ជនជាតិថៃជាច្រើន។

CNA ក៏បានរាយការណ៍ផងដែរថា អង្គការ Guinness World Records ទើបតែបានលើកតម្កើងស្ពាន Bach Long ជាស្ពានកញ្ចក់ដែលវែងជាងគេលើពិភពលោក។ ស្ពានកញ្ចក់ Bach Long ត្រូវបានគេស្គាល់ថាជា "ស្ពាននាគស" ក្នុងខេត្ត Son La ប្រទេសវៀតណាម។

យោងតាម ​​CNN មុន​ស្ពាន Bach Long ស្ពានកញ្ចក់ Rong May នៅ Lai Chau និងស្ពាន ស្នេហា ខេត្ត Son La ក៏ជាតំបន់ទេសចរណ៍នៅតំបន់ភាគពាយ័ព្យផងដែរ៕

To Quoc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស