នាយប់ថ្ងៃទី ២៨ ឧសភា នៅទីក្រុង Son La ខេត្ត Son La មជ្ឈិមគណៈកម្មាធិការសមាគមកសិករវៀតណាម សហការជាមួយគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Son La បានប្រារព្ធពិធីបើក Festival ផ្លែឈើ និងផលិតផល OCOP វៀតណាម ឆ្នាំ២០២២
![]() |
![]() |
![]() |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមពិធីបើក Festival ផ្លែឈើ និងផលិតផល OCOP វៀតណាម ឆ្នាំ២០២២ |
កម្មវិធីនេះមានគោលបំណងលើកតម្កើងអ្នកដាំផ្លែឈើ និងផ្សព្វផ្សាយម៉ាកផលិតផលវៀតណាម OCOP ដែលជាផ្នែកនៃព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅក្នុងសន្និសីទនាយករដ្ឋមន្ត្រីឆ្នាំ ២០២២ ស្តីពីការសន្ទនាជាមួយកសិករវៀតណាមដែលបានធ្វើឡើងនៅទីក្រុង Son La។
អញ្ជើញចូលរួមក្នុងពិធីក៏មានថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំខេត្ត Son La ក្រសួង ស្ថាប័ន សាខាមជ្ឈិម មូលដ្ឋាន និងជនជាតិភាគតិចខេត្ត Son La។
នេះជាព្រឹត្តិការណ៍សំខាន់ បង្កើតលក្ខខណ្ឌសម្រាប់ខេត្ត Son La និងខេត្ត-ក្រុងនានាទូទាំងប្រទេស ដើម្បីជួបប្រាស្រ័យ ផ្លាស់ប្តូរ ផ្សព្វផ្សាយសក្តានុពល ឱកាសផ្សព្វផ្សាយពាណិជ្ជកម្ម និងតភ្ជាប់ទីផ្សារអ្នកប្រើប្រាស់ និងផលិតផល OCOP ក្នុងប្រទេស និងក្រៅប្រទេស; រួមចំណែកដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។
មហោស្រពផ្លែឈើ និងផលិតផលវៀតណាម OCOP ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ឧសភា ដល់ថ្ងៃទី ៣១ ឧសភា ដោយមានស្តង់រាប់រយមកពីស្ថាប័ន អង្គភាពអាជីវកម្ម និងសហករណ៍មកពីខេត្ត ក្រុងទូទាំងប្រទេស។ ទន្ទឹមនឹងនោះគឺជាព្រឹត្តិការណ៍បន្តបន្ទាប់គ្នាដែលបំពេញគ្នាទៅវិញទៅមកនៅក្នុងកម្មវិធីរួមមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាព និងពិធីបុណ្យវប្បធម៌ដ៏សម្បូរបែប ភាពចម្រុះ ភាពទាក់ទាញ និងមានអត្ថន័យ។
អញ្ជើញចូលរួមពិធីបើកមានលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន។ អញ្ជើញចូលរួមពិធីបើកមាន លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។
អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត Son La និងមជ្ឈិមសមាគមកសិករវៀតណាម ស្តីពីគំនិតផ្តួចផ្តើមរៀបចំ Festival ផ្លែឈើ និងផលិតផល OCOP វៀតណាម ឆ្នាំ ២០២២។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបង្វែរដំណាំ ជាពិសេសដំណាំដែលមានតំលៃសេដ្ឋកិច្ចតិច ទៅជាដើមឈើហូបផ្លែ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ គឺជាគោលនយោបាយ និងការងារត្រឹមត្រូវ និងជាក់ស្តែង។ ក្នុងនោះ ខេត្ត Son La ជាកន្លែងលេចធ្លោក្នុងការអភិវឌ្ឍដំណាំហូបផ្លែរបស់វៀតណាម។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យកសិកម្មនិយាយរួម និងខេត្ត Son La និយាយដោយឡែក បន្តជំរុញការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអនុវត្តការបំប្លែងឌីជីថល ក្នុងនោះមានផ្លែឈើ និងផលិតផល OCOP កសាងម៉ាកយីហោ រៀបចំតំបន់វត្ថុធាតុដើម និងបច្ចេកទេសថែរក្សាទុកក្រោយពីបានប្រមូលផល...
មតិពីមិត្តអ្នកអាន