Trending now

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យសំណង់និងគម្រោងមួយ ចំនួននៅខេត្ត Hoa Binh និង Son La

22:00 | 28/05/2022

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន និង មូលដ្ឋានត្រូវតែលើកកំពស់ការទទួលខុសត្រូវរបស់ភាគីដែលចូលរួមក្នុងការអនុវត្ត គម្រោង។

គយគន់ល្បាក់ទឹកធ្លាក់វេទមន្ត និងស្រស់ស្អាតចំនួន ៤ នៅ Son La គយគន់ល្បាក់ទឹកធ្លាក់វេទមន្ត និងស្រស់ស្អាតចំនួន ៤ នៅ Son La
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ប្រធាន​រដ្ឋសភាសិង្ហបុរីលោក Tan Chuan-Jin នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ប្រធាន​រដ្ឋសភាសិង្ហបុរីលោក Tan Chuan-Jin
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងក្រុមការងារចុះត្រួតពិនិត្យសំណង់និងគម្រោងមួយចំនួននៅលើភូមិសាស្ត្រ ខេត្ត Son La។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងក្រុមការងារចុះត្រួតពិនិត្យសំណង់និងគម្រោងមួយចំនួននៅលើភូមិសាស្ត្រ ខេត្ត Son La។

នាយប់ថ្ងៃទី ២៧ និងព្រឹកថ្ងៃទី ២៨ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចុះត្រួតពិនិត្យសំណង់និងគម្រោងមួយចំនួននៅលើភូមិសាស្ត្រ ខេត្ត Son La ហើយចុះត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿន Hoa Binh-Moc Chau។ គម្រោងផ្លូវល្បឿនលឿន Hoa Binh-Moc Chau មានប្រវែងប្រហែល ៨៥ គីឡូម៉ែត្រ ក្នុងនោះឆ្លងកាត់ភូមិសាស្ត្រខេត្ត Hoa Binh ប្រហែល ៤៩ គីឡូម៉ែត្រ និងខេត្ត Son La ប្រហែល ៣៦ គីឡូម៉ែត្រ។

នៅទីនេះ នាយករដ្ឋមន្ត្រីបានស្តាប់ថ្នាក់ដឹកនាំខេត្ត Hoa Binh និងខេត្ត Son La ក្រសួង និងសាខាកណ្តាលរាយការណ៍អំពីផែនការវិនិយោគសាងសង់ផ្លូវល្បឿនលឿននេះ សំណើ និងអនុសាសន៍។

ក្នុងឆ្នាំ ២០១៩ នាយករដ្ឋមន្ត្រីបានអនុម័តគោលនយោបាយវិនិយោគសាងសង់ផ្លូវល្បឿនលឿន Hoa Binh-Moc Chau ក្នុងទម្រង់នៃភាពជាដៃគូសាធារណៈ-ឯកជន។ ទោះយ៉ាងណាក៏ដោយ ដំណើរការនៃការអនុវត្តគម្រោងក្នុងទម្រង់នេះបានជួបប្រទះនឹងការលំបាក និងឧបសគ្គមួយចំនួន។ ដូច្នេះ គណៈកម្មាធិការប្រជាជនខេត្ត Son La និងខេត្ត Hoa Binh បានស្នើឱ្យបញ្ឈប់ការអនុវត្តគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ PPP និងផ្លាស់ប្តូរទម្រង់វិនិយោគទៅជាការវិនិយោគសាធារណៈ។

ក្នុងសម័យប្រជុំអធិការកិច្ច នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យក្រសួង សាខា និងមូលដ្ឋាន លើកកំពស់ការទទួលខុសត្រូវរបស់ភាគីដែលចូលរួមក្នុងការអនុវត្តគម្រោង។ ខេត្ត Hoa Binh និង Son La ជំរុញយ៉ាងខ្លាំងក្លានូវស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ភាពជឿជាក់លើខ្លួនឯង និងការច្នៃប្រឌិតយ៉ាងសកម្ម ដោយធ្វើការជាមួយរដ្ឋាភិបាលមជ្ឈិម ដើម្បីស្រាវជ្រាវផែនការរៀបចំ និងរៀបចំប្រភពទុនសម្រាប់គម្រោងដែលសមស្របនឹងផ្នែកផ្លូវ។

នាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរថា ការសាងសង់ស្ពាន Hoa Son នៅលើផ្លូវហាយវ៉េនេះ ត្រូវធានាទាំងផ្នែកបច្ចេកទេស និងសោភ័ណភាព ដូច្នេះហើយទើបស្ពានក្លាយជាចំណុចលេចធ្លោដ៏ស្រស់ស្អាតនៅលើដងទន្លេ Da។ នេះមិនបង្កើនការចំណាយច្រើនទេ ប៉ុន្តែនឹងនាំមកនូវតម្លៃដ៏អស្ចារ្យដល់សកម្មភាពទេសចរណ៍; ការសាងសង់អាចចំណាយពេលច្រើនថ្ងៃ ឬច្រើនខែ ប៉ុន្តែនឹងបន្ថែមតម្លៃរាប់រយឆ្នាំ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន និង មូលដ្ឋានត្រូវតែលើកកំពស់ការទទួលខុសត្រូវរបស់ភាគីដែលចូលរួមក្នុងការអនុវត្ត គម្រោង។ ការវិនិយោគនៅមូលដ្ឋានត្រូវផ្ដោតលើចំណុចស្នូល ហើយត្រៀមខ្លួនជា ស្រេចដាក់ពង្រាយគម្រោងនៅពេលដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ច។

ក៏នាព្រឹកថ្ងៃទី ២៨ ឧសភា នេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនាគំរូទេសចរណ៍សហគមន៍មួយចំនួននៅស្រុក Moc Chau ខេត្ត Son La៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ