Trending now

លើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងអេហ្ស៊ីប

16:00 | 27/05/2022

យុគសម័យ- នាថ្ងៃទី ២៥ ឧសភា នៅរដ្ឋធានី Ha Noi ប្រធានសម្ព័ន្ធអង្គការមិត្តភាវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានទទួលជួប ឯកអគ្គរដ្ឋទូតអេហ្ស៊ីបលោក Amal Abdel Kader Elmorshi Salama បាន​មកជួបសម្តែងការគួរសម។

វៀតណាម និងអេហ្ស៊ីបជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រោយ Covid-19 វៀតណាម និងអេហ្ស៊ីបជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រោយ Covid-19
វៀតណាម និងអេហ្ស៊ីបនឹងមានសកម្មភាពសហប្រតិបត្តិការជាច្រើនក្រោយ Covid-19 វៀតណាម និងអេហ្ស៊ីបនឹងមានសកម្មភាពសហប្រតិបត្តិការជាច្រើនក្រោយ Covid-19
លើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងអេហ្ស៊ីប
ប្រធាន VUFO លោកស្រី Nguyen Phuong Nga (ស្តាំ) ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorshi Salama។ (រូបថត៖ Minh Tran)

ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានស្វាគមន៍ឯកអគ្គរដ្ឋទូត លោកស្រី Salama ក្នុងឱកាសទទួល​បេសកកម្មនៅប្រទេសវៀតណាម និងជូនពរលោកស្រីឱ្យបំពេញការងារប្រកបដោយជោគជ័យ បន្តជំរុញការអភិវឌ្ឍន៍ដ៏ល្អនៃទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីររវាងវៀតណាម និងអេហ្ស៊ីប។

លោកស្រីប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមនិងអេហ្ស៊ីបមានទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អប្រសើរ ហើយចាត់ទុកថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអេហ្ស៊ីប ដែលជាប្រទេសធំមួយមានកិត្យានុភាព និងតួនាទីសំខាន់ក្នុងចលនាមិនចូលបក្សសម្ព័ន្ធ។

VUFO នឹងសម្របសម្រួលយ៉ាងសកម្មជាមួយស្ថានទូតអេហ្ស៊ីបប្រចាំនៅវៀតណាម ដើម្បីរៀបចំសកម្មភាពជួបប្រាស្រ័យទាក់ទាងរវាងប្រជាជននៃប្រទេសទាំងពីរ ដូចជា សិក្ខាសាលា កិច្ចសន្ទនា ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ រៀបចំព្រឹត្តិការណ៍សំខាន់​ៗនៃប្រទេសទាំងពីរ ... ជាពិសេសនៅឆ្នាំ ២០២៣ ប្រទេសទាំងពីរនឹងប្រារព្ធពិធីអបអរសាទរខួបលើកទី ៦០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត។

លើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងអេហ្ស៊ីប
បន្ទាប់ពីជំនួបនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានអញ្ជើញឯកអគ្គរដ្ឋទូត លោកស្រី Salama ទៅទស្សនាអគារប្រពៃណីរបស់ VUFO ។ (រូបថត៖ Minh Tran)

ឯកអគ្គរដ្ឋទូត លោកស្រី Amal Abdel Kader Elmorshi Salama បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អរវាងវៀតណាម និងអេហ្ស៊ីប។ លោកស្រីឯកអគ្គរដ្ឋទូត Salama បានមានប្រសាសន៍ថា ក្នុងអាណត្តិដែល​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត លោកស្រីនឹងរួមចំណែកជំរុញការបង្កើតអង្គការមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរ។

តាមឯកអគ្គរដ្ឋទូត លោកស្រី Salama វៀតណាមនិងអេហ្ស៊ីបមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ... ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ។

លោកស្រីឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា ស្ថានទូតអេហ្ស៊ីបប្រចាំនៅវៀតណាម និង VUFO នឹងពង្រឹងការសម្របសម្រួលក្នុងការរៀបចំសកម្មភាពផ្លាស់ប្តូរមិត្តភាព និងវប្បធម៌ ហើយដើរតួនាទីជាស្ពានរវាងអង្គការ និងអាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអេហ្ស៊ីប។ /.

thoidai.com.vn

Tags: VUFO

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា