យុគសម័យ - លោកឯកអគ្គរដ្ឋទូត Nguyen Hoang Long បានអះអាងថា លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍយ៉ាងទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
![]() |
![]() |
![]() |
នាថ្ងៃទី ២៤ ឧសភា នៅវិមានប្រធានាធិបតីអៀរឡង់នៅទីក្រុង Dublin ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅចក្រភពអង់គ្លេសនឹងអៀរឡង់ Nguyen Hoang Long ប្រគល់សារតាំងជូនប្រធានាធិបតីអៀរឡង់ Michael D. Higgins តាមពិធីរដ្ឋ។
ក្នុងពិធីទទួលជួបដោយឡែកជាមួយលោកឯកអគ្គរដ្ឋទូតបន្ទាប់ពីពិធីជូនសារតាំងលោកប្រធានាធិបតី Michael D. Higgins បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អប់រំ និងវប្បធម៌ ព្រមទាំងបានស្នើអោយ ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ និងការការពារបរិស្ថាន។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Nguyen Hoang Long បានអះអាងថា នឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍយ៉ាងទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ឯកអគ្គរដ្ឋទូតបានជម្រាបជូនលោកប្រធានាធិបតី Higgins អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកិច្ចការបរទេសរបស់វៀតណាម ព្រមទាំងសមិទ្ធិផលនានាក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ចាប់តាំងពីលោកប្រធានាធិបតីមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦។
លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា លោកប្រធានាធិបតី Higgins នឹងគាំទ្រប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាការច្នៃប្រឌិត និងសហគ្រិនភាព ថាមពលកកើតឡើងវិញ កសិកម្មបៃតង ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន៕
VOV
មតិពីមិត្តអ្នកអាន