Trending now

វៀតណាមយកចិត្តទុកដាក់ទំនាក់ទំនងជាមួយ EU និងហុងគ្រី

10:22 | 26/05/2022

នារសៀលថ្ងៃទី ២៤ ឧសភា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុប តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ EU លោក Josep Borrell។

វៀតណាមធ្វើជាសហប្រធានរៀបចំកិច្ចពិភាក្សាស្តីពីការការពារធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកក្នុងជម្លោះប្រដាប់អាវុធ វៀតណាមធ្វើជាសហប្រធានរៀបចំកិច្ចពិភាក្សាស្តីពីការការពារធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកក្នុងជម្លោះប្រដាប់អាវុធ
EuroCham វៀតណាម នឹងរៀបចំ “វេទិកានិង​ពិព័រណ៍សេដ្ឋកិច្ចបៃតង២០២២​” នៅចុងខែវិច្ឆិកា ឆ្នាំ ២០២២​ EuroCham វៀតណាម នឹងរៀបចំ “វេទិកានិង​ពិព័រណ៍សេដ្ឋកិច្ចបៃតង២០២២​” នៅចុងខែវិច្ឆិកា ឆ្នាំ ២០២២​
រដ្ឋមន្ត្រីលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសេដ្ឋកិច្ចហុងគ្រី Szijjártó Péter។
រដ្ឋមន្ត្រីលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសេដ្ឋកិច្ចហុងគ្រី Szijjártó Péter។

ក្នុងកិច្ចសន្ទនានេះ រដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយ EU ហើយមានបំណងចង់ធ្វើឲ្យទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ អនុវត្តន៍យន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី; ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - EU ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ការបន្សាំបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ...។ តំណាងជាន់ខ្ពស់ EU បានទទួលស្គាល់ពីអនុសាសន៍របស់វៀតណាម ស្តីពីការដកកាតលឿង IUU សម្រាប់ជលផលវៀតណាម និងជំរុញឲ្យប្រទេសជាសមាជិកផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA)។

នាថ្ងៃដដែល រដ្ឋមន្ត្រីលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសេដ្ឋកិច្ចហុងគ្រី Szijjártó Péter។ ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហុងគ្រី; បានឯកភាពបន្តទាញយកប្រៀបខ្លាំង និងសក្តានុពល បង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងខ្លឹមសារនាពេលខាងមុខ ព្រមទាំងសម្របសម្រួលយ៉ាងសកម្មក្នុងការរៀបចំខ្លឹមសារសម្រាប់សម័យប្រជុំលើកទី១០ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ហុងគ្រីនាពេលខាងមុខ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា