Trending now

វៀតណាមធ្វើជាសហប្រធានរៀបចំកិច្ចពិភាក្សាស្តីពីការការពារធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកក្នុងជម្លោះប្រដាប់អាវុធ

10:05 | 26/05/2022

ព្រឹត្តិការណ៍នេះគឺជាស្ថិតក្នុងសប្តាហ៍អង្គការសហប្រជាជាតិសម្រាប់កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែឧសភា។

សហគ្រិនជាស្ត្រីអាស៊ីអាគ្នេយ៍ប្រកបដោយភាពរឹងមាំ និងភាពធន់ សហគ្រិនជាស្ត្រីអាស៊ីអាគ្នេយ៍ប្រកបដោយភាពរឹងមាំ និងភាពធន់
រីករាយចុងសប្តាហ៍នៅហាងកាហ្វេមួយចំនួនក្នុងខណ្ឌទី ៧ រីករាយចុងសប្តាហ៍នៅហាងកាហ្វេមួយចំនួនក្នុងខណ្ឌទី ៧
ឯកអគ្គរដ្ឋទូត Dang Hoang Giang បានចូលរួមក្នុងកិច្ចពិភាក្សា (រូបថត៖ baophapluat)
ឯកអគ្គរដ្ឋទូត Dang Hoang Giang បានចូលរួមក្នុងកិច្ចពិភាក្សា

នាថ្ងៃទី ២៤ ឧសភា បេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ រួមជាមួយបេសកកម្មស្វីស សេណេហ្គាល់ ស្លូវេនី មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF); គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងអង្គការដើម្បីសន្តិភាព (PAX) បានសហការរៀបចំកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញ ក្រោមប្រធាន បទ “ការពារធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកក្នុងជម្លោះប្រដាប់អាវុធ”។ ព្រឹត្តិការណ៍នេះគឺជាស្ថិតក្នុងសប្តាហ៍អង្គការសហប្រជាជាតិសម្រាប់កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែឧសភា។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា វៀតណាមទទួលស្គាល់សន្តិសុខទឹកជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេស និងសហគមន៍ទាំងអស់; ព្រមទាំងបានសម្តែងការព្រួយបារម្ភអំពីផលវិបាកមនុស្សធម៌ និងការលំបាកដែលបណ្តាលមកពីការបំផ្លិចបំផ្លាញធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងជម្លោះប្រដាប់អាវុធនៅកន្លែងជាច្រើន រួមទាំងតំបន់អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការយល់ដឹង និងជំរុញការអនុវត្តកាតព្វកិច្ចក្រោមច្បាប់មនុស្សធម៌អន្តរជាតិ; ជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខឱ្យពិភាក្សាដើម្បីដាក់ចេញដំណោះស្រាយជាក់ស្តែងបន្ថែមទៀតសម្រាប់ដោះស្រាយបញ្ហាប្រឈមនៃអសន្តិសុខទឹកក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។

ក៏នៅក្នុងកិច្ចពិភាក្សានេះដែរ គណៈប្រតិភូមកពីប្រទេស និងអង្គការជាច្រើនបានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយលេខ ២៥៧៣ (២០២១) របស់ក្រុមប្រឹក្សាសន្តិសុខ ដែលវៀតណាមធ្វើជាប្រធាន ដោយស្នើឱ្យការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម