នាយប់ថ្ងៃទី២០ ខែឧសភា បានប្រព្រឹត្តទៅ “ពិធីបុណ្យម្ហូបអាហារនិងទេសចរណ៍ភូមិសិប្បកម្មនៅទីក្រុងហាណូយឆ្នាំ២០២២” នៅផ្លូវ Le Quang Dao ទីក្រុងហាណូយ។
![]() |
![]() |
ពិធីនេះត្រូវបានរៀបចំដោយមជ្ឈមណ្ឌលជម្រុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ទីក្រុងហាណូយ ក្នុងគោលបំណងជ្រោមជ្រែងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ តាមរយៈនោះ ផ្សព្វផ្សាយរូបភាពរដ្ឋធានីហាណូយ ដែលជាគោលដៅសុវត្ថិភាពគួរឲ្យចាប់អារម្មណ៍និយាយរួម និងម្ហូបអាហារ ភូមិសិប្បកម្មនិយាយដោយឡែក។
![]() |
បើកពិធីបុណ្យម្ហូបអាហារនិងទេសចរណ៍ភូមិសិប្បកម្មនៅទីក្រុងហាណូយឆ្នាំ២០២២ |
ពិធីបុណ្យនេះបានជួយភ្ញៀវទេសចរយល់ដឹងថែមទៀតអំពីភូមិសិប្បកម្មប្រពៃណីនៅទីក្រុងហាណូយ។ ពិធីបុណ្យក៏បានបង្ហាញម្ហូបអាហារប្រចាំទីក្រុងហាណូយ ដូចជា ប៉ាតេ Uoc Le នំបញ្ចុកសាច់ជ្រូកអាំង តែវៀតណាម ជាដើម ហើយបង្ហាញផលិតផលទេសចរណ៍របស់តំបន់មួយចំនួននៅទូទាំងប្រទេស។
ថ្លែងក្នុងពិធីបើក លោកស្រី Nguyen Thi Mai Anh នាយិការងមជ្ឈមណ្ឌលជម្រុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ទីក្រុងហាណូយ បានឲ្យដឹងថា ពិធីបុណ្យម្ហូបអាហារនិងទេសចរណ៍ភូមិសិប្បកម្មនៅទីក្រុងហាណូយឆ្នាំ២០២២ ជាឱកាសផ្សព្វផ្សាយរូបភាព និងគោលដៅទេសចរណ៍ ណែនាំតម្លៃវប្បធម៌ម្ហូបអាហារ និងផលិតផលមកពីភូមិសិប្បកម្មប្រពៃណី ជូនភ្ញៀវទេសចរ មិត្តភ័ក្តិជាតិនិងអន្តរជាតិ ដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១។ ទន្ទឹមនឹងនោះ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌រូបី និងអរូបី និងរចនាសម្ព័ន្ធពិសេសនៃភូមិសិប្បកម្មប្រពៃណី៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន