Trending now

បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់វិនិយោគិនបរទេសមកបណ្តាក់ទុននៅវៀតណាម

10:54 | 17/05/2022 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី ១៥ ឧសភា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃមូលនិធិ Warburg Pincus និងសម្ព័ន្ធក្រុមហ៊ុន Glenfarne របស់អាមេរិក។

អះអាង​ឡើងវិញនូវតួនាទីរបស់វៀតណាម ក្នុងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ អះអាង​ឡើងវិញនូវតួនាទីរបស់វៀតណាម ក្នុងស្ថិរភាពនៅអាស៊ីអាគ្នេយ៍
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយមិត្តភក្តិអាមេរិកដែលស្រឡាញ់រាប់អានវៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយមិត្តភក្តិអាមេរិកដែលស្រឡាញ់រាប់អានវៀតណាម
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Charles Kaye អគ្គនាយក Warburg Pincus

ក្នុងជំនួបជាមួយលោក Charles Kaye នាយកប្រតិបត្តិនៃមូលនិធិ Warburg Pincus លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ចាំបាច់ត្រូវស្វែងរកមធ្យោបាយកែលម្អប្រសិទ្ធភាពក្នុងការផ្តល់មូលនិធិ និងផ្តោតលើវិស័យសំខាន់ៗ ដែលមានលក្ខណៈរីកសាយភាយខ្ពស់។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ស្វាគមន៍ចំពោះការរួមចំណែករបស់លោក Charles Kaye និងសង្កត់ធ្ងន់ថា វៀតណាមកំពុងផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ចរាចរណ៍ ការបម្លែងឌីជីថល; ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ; ទីផ្សារមូលធន; ការផ្លាស់ប្តូរថាមពល ព្រមទាំងសម្តែងក្តីសង្ឃឹមថា មូលនិធិជំរុញប្រភពវិនិយោគនៅវៀតណាមក្នុងវិស័យទាំងនេះ។

បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់វិនិយោគិនបរទេសមកបណ្តាក់ទុននៅវៀតណាម

ចំណែកឯអគ្គនាយកលោក Charles Kaye បានអបអរសាទរចំពោះការពិតដែលថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ វៀតណាមបានជំនះការលំបាកនិងជំនះជំងឺរាតត្បាតកូវីដ ១៩ ហើយបាននិយាយថា មូលនិធិកំពុងសម្លឹងរកការបង្កើនទុនវិនិយោគនៅវៀតណាម រួមដំណើរជាមួយវៀតណាមដើម្បីអភិវឌ្ឍន៍កំណើនដ៏រឹងមាំនាពេលអនាគត។

បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់វិនិយោគិនបរទេសមកបណ្តាក់ទុននៅវៀតណាម

ក្នុងជួបជាមួយលោក Brendan Duval មេដឹកនាំសម្ព័ន្ធក្រុមហ៊ុន Glenfarne លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងវិស័យបំប្លែងថាមពលនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន ពិចារណាប្តូរទៅអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដូចជាថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលខាងក្រៅ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ