Trending now

អះអាង​ឡើងវិញនូវតួនាទីរបស់វៀតណាម ក្នុងស្ថិរភាពនៅអាស៊ីអាគ្នេយ៍

10:41 | 17/05/2022

កាសែត The Economic Times ទើបបានចុះផ្សាយអត្ថបទធ្វើអត្ថាធិប្បាយស្តីពីដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក បំពេញការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដោយវាយតម្លៃថា ដំណើរទស្សនកិច្ចលើកនេះសំដៅអះអាងឡើងវិញនូវ តួនាទីរបស់វៀតណាមក្នុងស្ថិរភាពនៃតំបន់អាស៊ីអាគ្នេយ៍។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយមិត្តភក្តិអាមេរិកដែលស្រឡាញ់រាប់អានវៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយមិត្តភក្តិអាមេរិកដែលស្រឡាញ់រាប់អានវៀតណាម
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញធ្វើទស្សនកិច្ចនិងជួបធ្វើការជាមួយបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម ប្រចាំអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញធ្វើទស្សនកិច្ចនិងជួបធ្វើការជាមួយបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម ប្រចាំអង្គការសហប្រជាជាតិ
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក បំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក បំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។

យោងតាមអត្ថបទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ និងមានចរិតលក្ខណៈជារបត់នៅសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូ ព្រមទាំងទំនាក់ទំនងអាស៊ាន-អាមេរិកដែលត្រូវបានចាត់ទុកថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍។ យោងតាមអ្នកនិពន្ធ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់វៀតណាម ក្នុងការរៀបចំទំនាក់ទំនងរវាងអាស៊ាន-អាមេរិក។

ទាក់ទងនឹងសេដ្ឋកិច្ច អត្ថបទបានសរសេរថា វៀតណាមត្រូវបានចាត់ទុកថាជាខឿនសេដ្ឋកិច្ចមានយថាទស្សន៍មួយនៅអាស៊ីអាគ្នេយ៍ ដោយមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) រំពឹងថានៅកំរិត ៦-៨% ។

អត្ថបទក៏បានរំលឹកឡើងវិញនូវសេចក្តីប្រកាស របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ស្តីពីមជ្ឈភាពរបស់អាស៊ានក៏ដូចជាគោលជំហររបស់វៀតណាមចំពោះបញ្ហាទាក់ទងនឹងសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសម្តែងក្តីសង្ឃឹម ចង់ឲ្យប្រទេសធំៗដែលជាដៃគូរបស់អាស៊ាន អាចរក្សាស្ថិរភាពទំនាក់ទំនង ប្រកួតប្រជែងយ៉ាងត្រឹមត្រូវនិងមានទំនួលខុសត្រូវ ទន្ទឹមនឹងនោះ រួមចំណែកដល់តំបន់ ក្នុងស្មារតីតម្លាភាព ស្ថាបនា គោរពមជ្ឈភាពរបស់អាស៊ាន ពិគ្រោះយោបល់យ៉ាងពេញលេញជាមួយអាស៊ាន គោរពច្បាប់អន្តរជាតិ រួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

អំពីទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក អត្ថបទបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បន្តបើកចេញឱកាសសម្រាប់ទំនាក់ទំនងទ្វេភាគី។ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ វៀតណាមមានបំណងចង់ធ្វើពិពិធកម្ម ពហុភាគីនីយកម្មទំនាក់ទំនង និងជាសមាជិកដែលមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម