Trending now

វៀតណាមនិងកម្ពុជាចងសម្ព័ន្ធមេត្រីភាពដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ

09:43 | 11/05/2022

លោក Nguyen Ngoc Bao មេភូមិ Vuon Buoi ឃុំ Loc Thien ស្រុក Loc Ninh ខេត្ត Binh Phuoc ប្រទេសវៀតណាម បាននិយាយថា ដោយសារជំងឺរាតត្បាត Covid-19 នោះ បានជាយូរណាស់ហើយដែលខ្ញុំទើបបានជួបលោក Van Von មេភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រឿងរ៉ាវរបស់មូលដ្ឋានទាំងពីរបន្ទាប់ពីការចងសម្ព័ន្ធមេត្រីភាពរយៈពេលប្រាំឆ្នាំនៅតែផ្តោតលើការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ។

គោលនយោបាយច្បាប់របស់វៀតណាមធានាសិទ្ធិមនុស្សចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គោលនយោបាយច្បាប់របស់វៀតណាមធានាសិទ្ធិមនុស្សចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
វៀតណាមនិងកម្ពុជាពង្រឹងភាពជាដៃគូរវាងទីក្រុងនានា វៀតណាមនិងកម្ពុជាពង្រឹងភាពជាដៃគូរវាងទីក្រុងនានា
ប្រតិភូចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចងសម្ព័ន្ធមេត្រីភាពតំបន់លំនៅដ្ឋាននៅសងខាងព្រំដែន រវាងភូមិ Vuon Buoi និងភូមិកោះថ្ម (រូប​ថត៖ bienphong.com.vn)
ប្រតិភូចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចងសម្ព័ន្ធមេត្រីភាពតំបន់លំនៅដ្ឋាននៅសងខាងព្រំដែន រវាងភូមិ Vuon Buoi និងភូមិកោះថ្ម (រូប​ថត៖ bienphong.com.vn)

យោងតាមការស្ថិតិរបស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Hoa Lu កងទ័ពការពារព្រំដែន Binh Phuoc គិតត្រឹមឆ្នាំ ២០២១ កសិផលពីកម្ពុជានាំចេញទៅវៀតណាមរួមមាន គ្រាប់ស្វាយចន្ទី ១៥៦,២៦៨,៩៥៦ តោន ទំនិញប្រើប្រាស់ ៧,៤៧០,០០២ តោន ហើយ​នាំចូលពីវៀតណាមម្រេចស្ងួតចំនួន​ ៥១៥៩,៣៣ តោន។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា វៀតណាមគឺជាទីផ្សារនាំចេញមានចំណែក ៨០% នៃទំហំនាំចេញកសិផលរបស់កម្ពុជា។ ក្នុងឆ្នាំ២០២១ កសិផលរបស់កម្ពុជាត្រូវបាននាំចេញទៅប្រទេសវៀតណាមមានតម្លៃ ៣.៥ ពាន់លានដុល្លារ។ តាមការប៉ាន់ប្រមាណថា ៩៩% នៃគ្រាប់ស្វាយចន្ទីស្ងួតរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ហើយនៅឆ្នាំ ២០២១ មានចំនួនជិត ១ លានតោន។

ដោយសារវៀតណាមជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ការនាំចេញកសិផលរបស់កម្ពុជានោះបានជាក្នុងសកម្មភាពចងសម្ព័ន្ធមេត្រីភាពរវាងប្រជាជននៅសងខាងព្រំដែន ដែល ​“ចំណុចជួបគ្នា” រវាងប្រជាជននៃភាគីទាំងពីរគឺជារឿងរ៉ាវដែលទាក់ទងនឹង “ការដាំដំណាំអី ចិញ្ចឹមសត្វអី”។ លោក Bao គឺជាមនុស្សម្នាក់ដែលតែងតែជួបសំណេះសំណាលជាមួយប្រជាជននៃប្រទេសមិត្ត ដូច្នេះគាត់យល់ពីអ្វីដែលជាតម្រូវការពិតប្រាកនៃសកម្មភាពចង់សម្ព័ន្ធមេត្រីភាព។ លោក Bao ឲ្យដឹងថា ប្រជាពលរដ្ឋនៃប្រទេសមិត្តត្រូវការផ្លាស់ប្តូរបច្ចេកទេស និងពូជដំណាំ ដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរតែគាំទ្រដល់ប្រជាជនកម្ពុជានៅភូមិកោះថ្មលើវិស័យនេះដើម្បីធ្វើឱ្យសកម្មភាពចងសម្ព័ន្ធមេត្រីភាពកាន់តែជាក់ស្តែងថែមទៀត។

ភូមិ Vuon Buoi និងភូមិកោះថ្ម មានខ្សែព្រំដែនប្រវែងជិត ៦.៧ គីឡូម៉ែត្រ ដោយមានបង្គោលព្រំដែនចំនួន២ និងបង្គោលព្រំដែនបំពេញបន្ថែមចំនួន ១៥ ។ កាលពី ៥ ឆ្នាំមុន ដើម្បីឲ្យប្រជាជននៅសង្ខាងព្រំដែនតភ្ជាប់ និងជួយគ្នាទៅវិញទៅមក រួមចំណែកកសាងព្រំដែនសន្តិភាព និងមិត្តភាព នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ Loc Thien បានប្រព្រឹត្តទៅពិធីជួបប្រាស្រ័យមិត្តភាពរវាងភូមិ Vuon Buoi និងភូមិកោះថ្ម។ ភាគីទាំងពីរបានឯកភាពលើសកម្មភាពមួយចំនួន ក្រៅពីការជួយគ្នាទៅវិញទៅមកក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងពង្រឹងសាមគ្គីភាព ក៏មានគោលដៅកសាងព្រំដែនសន្តិភាពផងដែរដូចជា៖ មូលដ្ឋានទាំងពីរជំរុញការសម្របសម្រួលក្នុងការឃោសនាផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ ព្រមទាំងទប់ស្កាត់សកម្មភាពដែលបំភ្លៃ និងបំផ្លាញទំនាក់ទំនងសាមគ្គីភាពរវាងប្រជាជននៅសង្ខាងព្រំដែន។ ក្រោយ​រយៈពេល ៥ ឆ្នាំ នៃចលនាចងសម្ព័ន្ធមេត្រីភាពនេះ ប្រជាជននៅសង្ខាងព្រំដែនបានផ្ដល់ព័ត៌មានជាច្រើនដើម្បីកងទ័ពការពារព្រំដែន Binh Phuoc ដោះស្រាយ ១៣ ករណី/៤០ មុខសញ្ញាដែលចេញចូលព្រំដែន​​ខុសច្បាប់។

កសិផលរបស់ប្រជាជនកម្ពុជាឆ្លង​កាត់​ច្រកទ្វារអន្តរជាតិ Hoa Lu ខេត្ត Binh Phuoc (រូប​ថត៖ bienphong.com.vn)
កសិផលរបស់ប្រជាជនកម្ពុជាឆ្លង​កាត់​ច្រកទ្វារអន្តរជាតិ Hoa Lu ខេត្ត Binh Phuoc (រូប​ថត៖ bienphong.com.vn)

រៀបចំការយាម​​ល្បាត ៦ លើក ដោយមានការចូលរួមពីមនុស្ស ៦០ នាក់។ សកម្មភាពផ្លាស់ប្តូរវប្បធម៌ត្រូវបានចាត់ទុកថាបាន​បង្កើតភាពស្និទ្ធស្នាល និងជិតស្និទ្ធរវាងប្រជាជននៃប្រទេស​​ទាំងពីរ។ ក្នុងឱកាសពិធី​​សែនដូនតា អកអំបុក និង​បុណ្យចូលឆ្នាំថ្មី ប៉ុស្តិ៍ការពារព្រំដែន Loc Thien និងប្រជាជននៅមូលដ្ឋាន បានមកទស្សនកិច្ច​ ផ្លាស់ប្តូរផ្តល់អំណោយ និងចូលរួមសកម្មភាពកីឡា វប្បធម៌ សិល្បៈ។ លោក Nguyen Ngoc Bao បានឲ្យ​ដឹង​ថា ចាប់ពី​​ពេលដែលភាគីទាំងពីរបានចងសម្ព័ន្ធមេត្រីភាពរហូតមកដល់ពេលនេះ ការផ្លាស់ប្តូរច្រើនបំផុតគឺប្រជាជនបានលែងចេញចូលព្រំដែនខុសច្បាប់ ដោយបានចេញចូលតាមច្រកទ្វារព្រំដែនទន្លូងហើយ។ ប្រជាជនខ្មែរមួយចំនួនពេលបានជួបជុំគ្នាបានចែករំលែកថា ពួកគេបានផ្សព្វផ្សាយអំពីការគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ពេលចេញចូលព្រំដែន ប្រជាជនបានយល់ថា យើងបានចងសម្ព័ន្ធមេត្រីភាពហើយ យើងត្រូវគោរពតាមបទបញ្ញត្តិយ៉ាងម៉ឺងម៉ាត់បន្ថែមទៀតនោះ​ បាន​ជា​ការចងសម្ព័ន្ធមេត្រីភាពទើបមានលទ្ធផលល្អប្រសើរ។ ដូច្នេះហើយ ប្រជាជនខ្មែរបានផ្សព្វផ្សាយឃោសនានៅក្នុងភូមិដើម្បីរួមគ្នាគោរពធ្វើតាម។

ក្នុងរបាយការណ៍នៅកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចងសម្ព័ន្ធមេត្រីភាពតំបន់លំនៅដ្ឋាននៅសងខាងព្រំដែន រវាងភូមិ Vuon Buoi និងភូមិកោះថ្ម បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពការពារព្រំដែន Binh Phuoc បានសម្របសម្រួលជាមួយផ្នែកសុខាភិបាល និងមូលដ្ឋានដើម្បីរៀបចំទៅពិនិត្យ ព្យាបាលជំងឺ ការចែកថ្នាំពេទ្យដោយមិនគិតថ្លៃ និងប្រគល់អំណោយជូនប្រជាពលរដ្ឋចំនួន ៥៥០ នៅឃុំទន្លូង និងភូមិកោះថ្ម ដែលមានតម្លៃសរុប ៥៥០ លានដុង។ លោក Van Von បានឲ្យដឹង​ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពការពារព្រំដែន Binh Phuoc បានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការទៅពិនិត្យ និងព្យាបាលជំងឺ សួរសុខទុក្ខសាច់ញាតិ បង្កើតទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៅសងខាងព្រំដែន ជួយគ្នាទៅវិញទៅមកក្នុងការបង្កបង្កើនផល៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាប្រកាសលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ផ្លូវការ
ប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះរួម ជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងសភា
គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទផ្លាស់ប្តូរបទពិសោធន៍នៅវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម
ភ្ញៀវទេសចរមកទីក្រុង Hue កើនឡើងយ៉ាងខ្លាំងក្នុងសប្ដាហ៍ Festival ឆ្នាំ២០២២
វៀតណាមនិងហុងគ្រីនៅតែមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ