Trending now

ហ្វីលីពីនបន្តនាំមុខក្នុងការនាំចូលអង្ករពីវៀតណាម

11:27 | 06/05/2022

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា ក្នុងចំណោមប្រទេសអាស៊ាន អង្កររបស់វៀតណាមត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសហ្វីលីពីន។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា ក្នុងចំណោមប្រទេសអាស៊ាន អង្កររបស់វៀតណាមត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសហ្វីលីពីន។

ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបរំពឹងថានឹងកើនឡើង ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបរំពឹងថានឹងកើនឡើង
ពិធីបើកមហោស្រពស្រូវអង្ករវៀតណាមលើកទី៥ ពិធីបើកមហោស្រពស្រូវអង្ករវៀតណាមលើកទី៥

ក្នុងឆ្នាំ២០២១ ហ្វីលីពីនជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់វៀតណាមដោយមាន ២.៤៥ លានតោន ជាមួយនឹងទំហំជាង ១.២៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨.៥% និងតម្លៃកើនឡើង ៧,១% បើធៀបនឹងឆ្នាំ ២០២០ ដែលស្មើនឹង ៣៩,៤% នៃចំនួនសរុប និង ៣៨% នៃទំហំរបស់ការនាំចេញអង្ករសរុប។

ហ្វីលីពីនបន្តនាំមុខក្នុងការនាំចូលអង្ករពីវៀតណាម
បញ្ជូនអង្ករឡើងកុងតឺន័រ (រូបថត៖ vnanet.vn)

ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ហ្វីលីពីនបន្តនាំមុខគេលើការទិញអង្ករពីវៀតណាម ដែលស្មើនឹង ៤៤.៧% នៃចំនួន និង ៤២.៦% នៃទំហំរបស់ការនាំចេញអង្ករសរុប ដោយសម្រេច​បាន​ ៦៧២.១៣៦ តោន ស្មើនឹង ៣១១.០៨ លានដុល្លារអាមេរិក ក្នុងតម្លៃជាមធ្យម ៤៦២.៨ ដុល្លារ/តោន។

ក្រៅពីទីផ្សារហ្វីលីពីន អង្ករវៀតណាមក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗផ្សេងទៀតក្នុងអាស៊ាន ដូចជា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។ ជាពិសេស បើធៀបនឹងខែមករា ឆ្នាំ២០២១ ការនាំចេញអង្ករទៅកាន់ទីផ្សារម៉ាឡេស៊ីក្នុងខែមករា ឆ្នាំ២០២២ មានចំនួនកើនឡើងយ៉ាងខ្លាំង ១០៤% និងទំហំកើនឡើង ៦៧.៥% ដែលមានការនាំចេញអង្ករចំនួន ៣៤,៩២៥ តោន ស្មើនឹង ១៦,០៧ លានដុល្លារអាមេរិក៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា