Trending now

ឱកាសជាច្រើនក្នុងការជំរុញខ្លាំងការនាំចេញត្រីប្រា នាពេលខាងមុខ

15:00 | 06/05/2022

យុគសម័យ - អ្នកជំនាញ និងសហគ្រាសជឿជាក់ថា តំរូវការត្រីប្រាក្នុងទីផ្សារជាច្រើនកំពុងស្តារៈឡើងវិញយ៉ាងខ្លាំងក្លា បង្កើតឱកាសសម្រាប់ការនាំចេញត្រីប្រារបស់វៀតណាម “រីកដុះដាល” នាពេលខាងមុខ។

ឆ្លៀតឱកាសដើម្បីជំរុញខ្លាំងការនាំចេញជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុប ឆ្លៀតឱកាសដើម្បីជំរុញខ្លាំងការនាំចេញជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុប
ទំហំនាំចេញនាំចូលឆ្នាំ២០២២របស់វៀតណាមអាចបង្កើតកំណត់ត្រាថ្មី ទំហំនាំចេញនាំចូលឆ្នាំ២០២២របស់វៀតណាមអាចបង្កើតកំណត់ត្រាថ្មី
ឱកាសជាច្រើនក្នុងការជំរុញខ្លាំងការនាំចេញត្រីប្រា នាពេលខាងមុខ
ការប្រមូលផលត្រីប្រា ដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃសម្រាប់ការនាំចេញ នៅគ្រួសារកសិករដែលតភ្ជាប់នឹងសហគ្រាសនៅឃុំ Binh Hoa ស្រុក Chau Thanh (ខេត្ត An Giang)។ (រូបថត៖ Vu Sinh/VNA)

នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ការនាំចេញត្រីប្រាបានកើនឡើងជិត ៩០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលស្មើនឹងប្រហែល ២៧% នៃតម្លៃនាំចេញជលផលសរុបរបស់ប្រទេស។

សមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) បានសន្និដ្ឋានថា តម្រូវការពីទីផ្សារនាំចូលដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសអាស៊ីមួយចំនួនបានកើនឡើង។

យោងតាមអគ្គនាយកដ្ឋានជលផល គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២ ទិន្នផលប្រមូលផលសម្រេចបាន ៣៥ ម៉ឺនតោន កើនឡើង ៨.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ តម្លៃ​ត្រីប្រាមាន​​ទំងន់ពី ០,៧ -០,៨kg/ក្បាល ចាប់ពី ៣១.០០០ -៣២ .៥០០ ដុង/kg; ទំងន់ចាប់ពី ១ -១,២kg/ក្បាល ចាប់ពី ៣២.000 - ៣៤.៥០០ ដុង/គីឡូក្រាម។ តម្លៃត្រីប្រាមិន​កែច្នៃបានកើនឡើងពី ៨.០០០-១០.០០០ដុង/គីឡូក្រាម បើសិន​ប្រៀបធៀបនឹងក្នុងរយៈពេលដូចគ្នា និងប្រហែលកើនឡើង ២០% បើធៀបនឹងដំណាច់ឆ្នាំ ២០២១។

លោកស្រី Ta Ha អ្នកជំនាញទីផ្សារត្រីប្រាមកពី VASEP បានវិភាគថា ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃត្រីប្រាធ្វើឱ្យតម្លៃមធ្យមនៃសាច់​ត្រីប្រាកកកើនឡើងពី ៣,២ ទៅ ៣,៤ ដុល្លារ/គីឡូក្រាម។ ក្នុង​នោះ តម្លៃ​នាំ​ចេញ​ជា​មធ្យម​ទៅ​កាន់​ទីផ្សារ​អាមេរិក​គឺ​កើនឡើងខ្ពស់​បំផុត និង​កើន​ឡើង​យ៉ាង​ខ្លាំង​រហូត​ដល់​ជាង ៤,៥ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

តម្លៃជាមធ្យមនៃការនាំចេញសាច់ត្រីប្រាក្លាសេទៅកាន់ទីផ្សារប្រទេសចិនក្នុងតំលៃពី ២,៤-៣,២៥ ដុល្លារ/គីឡូក្រាម (រយៈពេលដូចគ្នា កាលពីឆ្នាំមុនគឺ ១,៩-២,៩ ដុល្លារ/គីឡូក្រាម)។ តម្លៃ​សាច់​ត្រីប្រា​ក្លាសេដែល​នាំ​ចេញ​ទៅ​អឺរ៉ុប​ក្នងុ​ចន្លោះ​ពី ២,៩ - ៣,៤៥ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ