Trending now

ធ្វើឲ្យស៊ីជម្រៅនូវចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា

12:10 | 30/04/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២៨ មេសា បន្តកម្មវិធីមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ ដឹកនាំដោយលោក Dinh Tien Dung សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងបានចូលជួបសម្តែងការគួរសមជាមួយលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា ព្រមទាំងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។

សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា
ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម និងកម្ពុជា៖ ការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម និងកម្ពុជា៖ ការខិតខំប្រឹងប្រែងមិនចេះនឿយហត់
លោក Dinh Tien Dung ចូលជួបសម្តែងការគួរសមជាមួយលោកស្រី ម៉ែន សំអន ។ (រូបថត៖ hanoimoi)
លោក Dinh Tien Dung ចូលជួបសម្តែងការគួរសមជាមួយលោកស្រី ម៉ែន សំអន ។

ក្នុងជំនួបនេះ លោក Dinh Tien Dung បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដ៏ស្រស់ស្អាត។ លោកបានសង្កត់ធ្ងន់ថា បក្ស រដ្ឋវៀតណាម និងរដ្ឋធានីហាណូយ តែងតែកំណត់ថា ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជនពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជនគ្រប់ជាតិសាសន៍ បង្កើតមូលដ្ឋានគ្រឹះ និងកសាងស្ពានមិត្តភាពរវាងគ្រប់ប្រទេស។

លោកលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ បានឲ្យដឹងថា ប៉ុន្មានឆ្នាំមកនេះ សមាគមមិត្តភាពវៀតណាម-កម្ពុជា សាខាទីក្រុងហាណូយ បានរៀបចំសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើនដូចជា៖ សម្របសម្រួលជាមួយស្ថានទូតកម្ពុជា រៀបចំព្រឹត្តិការណ៍នានាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃប្រទេសទាំងពីរ រៀបចំការជួបជុំប្រាស្រ័យជាមួយលោកគ្រូ អ្នកគ្រូ និងនិស្សិតកម្ពុជាដែលកំពុងសិក្សា និងធ្វើការនៅទីក្រុងហាណូយ។ រៀបចំការសួរសុខទុក្ខ និងផ្តល់អំណោយ ឧបត្ថម្ភនិស្សិតកម្ពុជា កំពុងសិក្សានៅប្រទេសវៀតណាម...

នៅឆ្នាំ ២០២២ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា បក្ស រដ្ឋ រណសិរ្ស អង្គការមហាជន និងអង្គការសង្គមនានានៅវៀតណាម បានរៀបចំផែនការមួយ ដែលក្នុងនោះមានសកម្មភាពជួបប្រាស្រ័យមិត្តភាព វប្បធម៌ និងសិល្បៈជាច្រើន រួមចំណែកយ៉ាងសកម្មក្នុងការបង្រួបបង្រួម និងពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា។

លោកលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិរក្ស ការពារ និងពូនជ្រំទំនាក់ទំនងវៀតណាម-កម្ពុជា ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ ដែលក្នុងនោះលោកបានស្នើឱ្យសមាគមមិត្តភាពកម្ពុជា-វៀតណាម បន្តលើកតម្កើងតួនាទីស្នូលជាស្ពានមិត្តភាព រៀបចំសកម្មភាពការទូតរវាងប្រជាជន និងប្រជាជន ជំរុញការឃោសនាដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរឱ្យយល់ជ្រាបអំពីចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនទាំងពីរ អាស្រ័យហេតុនេះរួមគ្នាពូនជ្រំ និងធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ...

លោក Dinh Tien Dung សង្ឃឹមថា ដោយមានតួនាទីសំខាន់នោះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងសកម្មជំរុញរាល់សកម្មភាពការទូតប្រជាជន រួមទាំងកម្មវិធីជួបជុំប្រាស្រ័យមិត្តភាព និងសហប្រតិបត្តិការជាមួយដៃគូវៀតណាមជាទូទៅ និងរដ្ឋធានីហាណូយជាពិសេស។ លោកលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ ក៏សង្ឃឹមថា លោកស្រីឧបនាយករដ្ឋមន្ត្រីនឹងបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលជួយគាំទ្រប្រជាជនវៀតណាមនៅកម្ពុជា និងវិនិយោគិន និងធុរកិច្ចវៀតណាមដែលប្រកបរបរ និងធ្វើអាជីវកម្មនៅកម្ពុជា។

លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា បានសម្តែងសេចក្តីសោមនស្ស រីករាយ ដោយបានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋធានីហាណូយមកបំពេញទស្សនកិច្ច និងធ្វើការនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងទីក្រុងទាំងពីរ។

ព័ត៌មានស្តីពីរាល់សកម្មភាពការទូតប្រជាជនរវាងប្រទេសទាំងពីរនាពេលកន្លងមក និងផែនការរៀបចំរាល់ព្រឹត្តិការណ៍នាពេលខាងមុខ ជាពិសេសគឺការបង្កើនការរៀបចំសិក្ខាសាលា និងការផ្លាស់ប្តូរបទពិសោធន៍តាមរយៈរាល់ទម្រង់ប្រកបដោយភាពបត់បែន លោកស្រី ម៉ែន សំអន មានប្រសាសន៍ថា ទោះបីមានការវិវឌ្ឍស្មុគស្មាញនៃការរីករាលដាលនៃ Covid-19 យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរនៅតែមានការជួបជុំគ្នាផ្ទាល់ ឬតាមរយៈទូរស័ព្ទ តាមប្រព័ន្ធអ៊ីនធឺណិត។ នេះជាសក្ខីភាពបញ្ជាក់ពីចំណងសាមគ្គីភាព ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជាប្រកបដោយនិរន្តរភាព ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។

លោកស្រី ម៉ែន សំអន បានសង្កត់ធ្ងន់ថា កម្ពុជាធ្លាប់ស្ថិតក្នុងស្ថានភាពសែនលំបាកក្នុងប្រវត្តិសាស្ត្រ ដោយសារអំពើប្រល័យពូជសាសន៍ និងកង្វះស្បៀងអាហារ ប៉ុន្តែដោយមានការជួយជ្រោមជ្រែងពីវៀតណាម ក្នុងនោះមានរួមទាំងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម រួមជាមួយគ្នានេះ គឺក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានជួយឱ្យកម្ពុជារស់រៀនឡើងវិញ និងរីកចម្រើនជាលំដាប់។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ទៀតថា កម្ពុជាតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវជំហររក្សា និងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសវៀតណាមជានិច្ច ពីព្រោះថាប្រទេសជិតខាងទាំងពីរបានចែករំលែកការឈឺចាប់ និងទុក្ខលំបាកដូចគ្នាក្នុងសម័យតស៊ូរំដោះជាតិ និងកសាងប្រទេសរហូតមកដល់សព្វថ្ងៃនេះ។

ទាក់ទិននឹងការដោះស្រាយការលំបាករបស់ជនជាតិវៀតណាមនៅកម្ពុជា លោកស្រី ម៉ែន សំអន មានប្រសាសន៍ថា កម្ពុជាតែងតែបង្កលក្ខណៈងាយស្រួលដល់ប្រជាជនដើមកំណើតវៀតណាមអាចប្រកបអាជីវកម្ម និងរស់នៅដូចជនជាតិខ្មែរដោយគ្មានការប្រកាន់ឡើយ។

លោកស្រី ម៉ែន សំអន បានស្នើឱ្យរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមចំណែកជំរុញទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែស្រស់បំព្រង និរន្តរភាពជារៀងរហូត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់