Trending now

ការកសាង "ផ្ទះបាយក្តីស្រឡាញ់" សម្រាប់កុមារក្រីក្រនៅតាមតំបន់ព្រំដែន

16:13 | 27/04/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ២៦ មេសា ប៉ុស្តិ៍កងទ័ពការពារច្រកទ្វារព្រំដែន Long Sap កងទ័ពការពារព្រំដែន​ខេត្ត Son La បានសម្របសម្រួលជាមួយអ្នកឧបត្ថម្ភ បើកការដ្ឋានសាងសង់គម្រោង “ផ្ទះបាយក្តីស្រឡាញ់ - លើកទឹក​ចិត្ត​នូវ​ការ​ទៅ​សាលារបស់កុមារ” ជូនដល់សិស្សានុសិស្សសាលាមត្តេយ្យ នៅភូមិ A Ma ១ ឃុំ Long Sap ស្រុក Moc Chau ម៉ុ ។

ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់ការងារដល់ស្ត្រីនៅតាមតំបន់ព្រំដែន ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់ការងារដល់ស្ត្រីនៅតាមតំបន់ព្រំដែន
"បង្គោលព្រំដែនរស់" នៅតាមតំបន់ព្រំដែន
ការកសាង

អង្គភាព​សំណង់​វាស់វែង​ផ្ទៃដី​សាងសង់​គម្រោង «​ផ្ទះបាយ​ស្នេហ៍ - លើកទឹក​ចិត្ត​នូវ​ការ​ទៅ​សាលារបស់កុមារ​» នៅ​ ភូមិ A Ma I ​ ឃុំ​ Long Sap ស្រុក Moc Chau ​ (​ខេត្ត Son La ​)។

នេះជាគម្រោងផ្ទះបាយទី ៤ ដែលសាងសង់ចា ប់ពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ដែ​ល​មាន​ការចូលរួមរបស់ ប៉ុស្តិ៍កងទ័ពការពារព្រំដែន Long Sap ក្នុងការ​រៃអង្គាស​និង​ឧបត្ថម្ភ ។

សំណង់នេះ​សាងសង់​យ៉ាង​រឹង​មាំ​មាន​ផ្ទៃដី​សរុប​ជិត​៤០ ​ម២។ បន្ទាប់ពីបញ្ចប់ វានឹងជួយសិស្ស ៤៧ នាក់នៅទីនេះមានផ្ទះបាយធំទូលាយ និងស្អាត។

អ្នកគ្រូ Lam Thi Lien នាយិការសាលាមត្តេយ្យ Long Sap ស្រុក Moc Chau ខេត្ត Son La មានប្រសាសន៍ថា សាលាមត្តេយ្យ A Ma I មានបន្ទប់រៀនតែ ២ ប៉ុណ្ណោះ គ្មានផ្ទះបាយ ដូច្នេះ គ្រូត្រូវឲ្យកូនសិស្សហូបបាយពេលថ្ងៃត្រង់នៅថ្នាក់រៀន។ ដូច្នេះការងារសម្អាតក៏ពិបាកខ្លាំងដែរ។ ផ្ទះបាយ​នឹង​ជួយ​កុមារ​មាន​កន្លែង​ហូប​ស្អាត ឪពុក​ម្តាយ​ក៏​នឹង​មាន​អារម្មណ៍​សុវត្ថិភាព​ជាង​មុន​ដែរ។

លោកអនុសេនីយ៍ឯក Cam Ba Thanh អនុប្រធានផ្នែកនយោបាយ ប៉ុស្តិ៍កងទ័ពការពារព្រំដែនច្រកទ្វារព្រំដែន Long Sap បានចែករំលែកថា៖ តាមរយៈទស្សនកិច្ចនៅតំបន់នោះ លោកបានចុះទៅសួរសុខទុក្ខសិស្សានុសិស្សនៅតំបន់ភ្នំខ្ពស់ មើលថ្នាក់រៀនបណ្ដោះអាសន្ន ស្វែងយល់ពីលក្ខខណ្ឌសិក្សាខ្វះខាត។ ដូច្នេះ នាយទាហាននិង​យុទ្ធជន អធ្យាស្រ័យទៅនឹង​ស្ថានភាពនេះ ហើយបានអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភដល់ការសាងសង់សាលា ដើម្បីឲ្យកុមារមានកន្លែង​សិក្សា និងស្នាក់នៅប្រកបដោយ​ស្អាតស្អំ។

ចេញពីបេះដូងនិងទឹកចិត្តរបស់បុគ្គល សហគ្រាស និងអង្គការនានាក្នុង និងក្រៅខេត្ត ការចែករំលែក និងការជួយឧបត្ថម្ភរបស់មន្ត្រី យុទ្ធជន​នៃកងទ័ពការពារព្រំដែន ការឯកភាពគ្នារបស់អាជ្ញាធរមូលដ្ឋាន ឥឡូវនេះនៅឃុំ Long Sap និងឃុំ Chieng Khua សិស្សានុសិស្សបានមានទីធ្លាលេងនិងផ្ទះបាយថ្មី ដែលមានភាពកក់ក្តៅ និងស្វាគមន៍៕

ឌីណា

nhan dan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជា តាមរយៈសកម្មភាពបណ្តាញអាជីវកម្ម
គណៈប្រតិភូខេត្ត Gia Lai ផ្ញើសារជូនពរឆ្នាំថ្មីដល់ខេត្តព្រះវិហារ
គណៈប្រតិភូខេត្តដុងណៃបានទៅទស្សនា និងជូនពរឆ្នាំថ្មីដល់ខេត្តត្បូងឃ្មុំ