Trending now

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

09:10 | 25/04/2022

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio នាថ្ងៃទី២៣ ខែមេសា លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញចូលរួមនិងមានសុន្ទរកថា តាមប្រព័ន្ធវីដេអូនៅកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ស៊ីហ្គេមលើកទី ៣១ ជាឱកាសដើម្បីផ្សព្វផ្សាយអំពីរូបភាពនិងប្រជាជនវៀតណាមដល់ភ្ញៀវទេសចរអន្តរជាតិ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ស៊ីហ្គេមលើកទី ៣១ ជាឱកាសដើម្បីផ្សព្វផ្សាយអំពីរូបភាពនិងប្រជាជនវៀតណាមដល់ភ្ញៀវទេសចរអន្តរជាតិ
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​រំលឹកខួប​លើកទី ៣០ ទិវាបង្កើតខេត្ត Ninh Thuan ឡើងវិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​រំលឹកខួប​លើកទី ៣០ ទិវាបង្កើតខេត្ត Ninh Thuan ឡើងវិញ
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

កិច្ចប្រជុំរៀបចំដោយរដ្ឋាភិបាលជប៉ុននៅទីក្រុង Kumamoto ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ដោយមានការចូលរួមពីព្រះចៅអធិរាជ និងនាយករដ្ឋមន្ត្រីជប៉ុន ប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីនៃប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh សង្កត់ធ្ងន់ថា ឥទ្ធិពលដែលមិនធ្លាប់មានពីមុនមកនៃបញ្ហាប្រឈមជាសកល ដូចជាជំងឺរាតត្បាត Covid-19 គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ការទាញយកផលហួសកម្រិតពីធនធានធម្មជាតិ រួមទាំងធនធានទឹក បាននិងកំពុងបន្សល់ទុកនូវផលវិបាកដ៏ធំជាច្រើនសម្រាប់ជំនាន់បច្ចុប្បន្ន និងក្រោយ។ នេះគឺជាបញ្ហាសកលដែលទាមទារវិធីសាស្រ្ត និងដំណោះស្រាយជាសកល ការពង្រឹងបន្ថែមទៀតនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់ពហុភាគីនិយម។

ក្នុងបរិបទនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើនូវវិធានការចំនួនបី ដែលត្រូវអនុវត្តក្នុងតំបន់៖ ទី១ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដោយបើកចំហ តម្លាភាព ជាក់ស្ដែង និងនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សហគមន៍អន្តរជាតិរួមគ្នាអនុវត្តយ៉ាងតឹងរឹង និងមានប្រសិទ្ធភាពនូវកិច្ចសន្យាអន្តរជាតិស្ដីពីធនធានទឹក។ ទីពីរ ប្រទេសជប៉ុន និងប្រទេសអភិវឌ្ឍន៍ យកចិត្តទុកដាក់ ចែករំលែក និងជួយគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍលើបទពិសោធន៍ ហិរញ្ញវត្ថុ បច្ចេកវិទ្យា ការគ្រប់គ្រង ការបណ្តុះបណ្តាលធនធានមនុស្ស និងការរៀបចំផែនការប្រើប្រាស់ធនធានទឹកដើម្បីគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការទាញយកផលប្រកបដោយនិរន្តរភាព និងការចែកចាយធនធានទឹកដោយសមធម៌ ផ្តល់អាទិភាពដល់ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងការការពារប្រព័ន្ធអេកូឡូស៊ី ធានាបាននូវយុត្តិធម៌ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងទឹក។ ទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការ ការគាំទ្រអង្គការ និងយន្តការសហប្រតិបត្តិការគ្រប់គ្រងទន្លេឆ្លងដែន ផ្តោតលើការលើកកម្ពស់ដំណោះស្រាយដ៏ទូលំទូលាយ រួមទាំងការផ្លាស់ប្តូរឌីជីថល ការលើកទឹកចិត្តឱ្យមានការចូលរួមរបស់ធុរកិច្ច និងប្រជាជន ការពង្រឹងអភិបាលកិច្ចទឹកដោយឆ្លាតវៃ។ល។

លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា នាពេលកន្លងមក វៀតណាមបានចូលរួមយ៉ាងសកម្ម និងរួមវិភាគទានដល់កិច្ចខិតខំប្រឹងប្រែងរួមនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការគ្រប់គ្រង អភិវឌ្ឍ ការពារ និងប្រើប្រាស់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព នាំមកនូវផលប្រយោធន៍ទៅវិញទៅមកពីធនធានទឹក។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីក៏បានសម្ដែងនូវអំណរគុណចំពោះការជួយគាំទ្រពីដៃគូអន្តរជាតិ រួមទាំងជប៉ុន ហើយរំពឹងថា នឹងបន្តទទួលបានការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពពីប្រទេស អង្គការអន្តរជាតិ និងសហគមន៍សហគ្រាស។ លោកក៏បញ្ជាក់ពីការគាំទ្រសេចក្តីថ្លែងការណ៍ ទីក្រុង Kumamoto ដែលលើកឡើងដោយរដ្ឋាភិបាលជប៉ុនក្នុងកិច្ចប្រជុំ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម