Trending now

ប្រជាជនវៀតណាមមានទំនុកចិត្តលើវ៉ាក់សាំង Sputnik V

09:53 | 21/11/2020

យោងតាមស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំវៀតណាមបានឲ្យដឹងថា មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF ដែលជាមូលនិធិទ្រព្យសម្បត្តិមានអធិបតេយ្យភាពរបស់សហព័ន្ធរុស្ស៊ី) ទើបតែប្រកាសលទ្ធផលនៃការស្ទង់មតិលើអ្នកឆ្លើយតបជាង ១២,០០០ នាក់នៅប្រទេសចំនួន ១១ អំពីឥរិយាបថរបស់ពួកគេចំពោះការចាក់វ៉ាក់សាំង SARS-CoV-2 និងអ្វីដែលពួកគេចូលចិត្តនៅពេលដែលជ្រើសរើសវ៉ាក់សាំង។

នៅខាងក្នុងមណ្ឌលអភិវឌ្ឍន៍វ៉ាក់សាំង Sputnik V នៃវិទ្យាស្ថាន Gamaleya (រូបថត៖ SPUTNIK V)

ការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៩ ខែតុលា ដោយក្រុមហ៊ុនអង់គ្លេស YouGov។ ការស្ទង់មតិនេះមានការចូលរួមរបស់ប្រជាជនមកពីប្រទេសប្រេស៊ីល វៀតណាម អេហ្ស៊ីប ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ម៉ិកស៊ិក នីហ្សេរីយ៉ា អារ៉ាប់ប៊ីសាអូឌីត និងហ្វីលីពីន។ យោងតាមលទ្ធផលនៃការស្ទង់មតិខាងលើ អ្នកឆ្លើយសំណួរចំនួន ៧៣ ភាគរយ សុខចិត្តចាក់វ៉ាក់សាំង Covid-19។ នៅវៀតណាម អ្នកឆ្លើយសំណួរចំនួន ៩៤% មានឥរិយាបថវិជ្ជមានចំពោះការចាក់វ៉ាក់សាំង Covid-19។ អ្នកឆ្លើយសំណួរជាងពាក់កណ្តាល (៥៥%) បានដឹងអំពីវ៉ាក់សាំង Sputnik V របស់រុស្ស៊ី។ សេចក្តីប្រកាសរបស់ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំវៀតណាមបានលើកច្បាស់ថា “ប្រការនេះបង្ហាញពីទំនុកចិត្តខ្ពស់របស់ប្រជាជនចំពោះវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី”./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា