នាថ្ងៃទី ១៩ មេសា សមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុងហូជីមិញបានបើកមហាសន្និបាតលើកទី ៣ អាណត្តិ ២០២២-២០២៧។
![]() |
![]() |
![]() |
ទិដ្ឋភាពនៃមហាសន្និបាត |
អង្គសន្និបាតបានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្ដភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជននៃប្រទេសទាំងពីរ និងរវាងទីក្រុងហូជីមិញ និងមូលដ្ឋាននានានៃប្រទេសកម្ពុជា។
ប្រតិភូទាំងឡាយបានពិភាក្សា និងឯកភាពលើទិសដៅការងារសម្រាប់អាណត្តិ ២០២២-២០២៧ គឺបន្តពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជានិយាយរួម និងរវាងទីក្រុងហូជីមិញនិងរាជធានីភ្នំពេញ និយាយដោយឡែក។
ក្នុងអាណត្តិថ្មី សមាគមនឹងជំរុញការឃោសនាអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។ បង្កើនកិច្ចសហប្រតិបត្ដិការក្នុងការជំរុញការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហគ្រាសនៃប្រទេសទាំងពីរ។ សមាគមបន្តលើកកំពស់ប្រសិទ្ធភាពនៃការគាំទ្រ និងជួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុង ព្រមទាំងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសកម្មភាពសប្បុរសធម៌ និងសង្គម ហើយបន្តពង្រឹងនិងកសាងប្រព័ន្ធសមាគមដ៏រឹងមាំ។
ប្រតិភូទាំងឡាយបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការសមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុងហូជីមិញ សម្រាប់អាណត្តិ ២០២២ - ២០២៧ ដែលមានសមាជិកចំនួន ៥១ នាក់។ លោក Phung Cong Dung ប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៅទីក្រុងហូជីមិញត្រូវបានជ្រើសតាំងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។
ថ្លែងក្នុងអង្គសន្និបាត លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានឲ្យដឹងថា មជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា និងសមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញ បានរៀបចំសកម្មភាពជាច្រើនប្រកបដោយប្រសិទ្ធភាពនិងពូនជ្រំទំនាក់ទំនងសាមគ្គីភាពដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ; រួមចំណែកប្រឆាំងនឹងទស្សនៈខុសឆ្គងដែលបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក សុខ ដារ៉េត បានបញ្ជាក់ថា កម្ពុជានិងវៀតណាមមានទំនាក់ទំនងជាប្រពៃណីយូរអង្វែង ដែលប្រកៀកស្មាគ្នាជំនះរាល់ការលំបាកក្នុងប្រវត្ដិសាស្ដ្រដើម្បីកសាងទំនាក់ទំនង “អ្នកជិតខាងល្អ មិត្ដភាពជាប្រពៃណី កិច្ចសហប្រតិបត្ដិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង”៕
មតិពីមិត្តអ្នកអាន