Trending now

សហគ្រាស EU ជឿជាក់លើបរិយាកាសវិនិយោគនៅវៀតណាម

10:49 | 19/04/2022

“ការស្តារឡើងវិញកំពុងតែខិតមកជិតដល់ហើយ” “ធម្មតាថ្មី អនាគតភ្លឺស្វាង” គឺជាពាក្យគន្លឹះដ៏លេចធ្លោនៅក្នុងរបាយការណ៍ថ្មីបំផុតស្តីពី សន្ទស្សន៍បរិយាកាសធុរកិច្ចរបស់ប្រទេសវៀតណាមដោយសមាគមធុរកិច្ចអឺរ៉ុបនៅប្រទេសវៀតណាម (EuroCham) ទើបតែបានប្រកាស។

សហគ្រាស​ឥណ្ឌា​វាយតម្លៃថា វៀតណាមជាទីផ្សារមាន​សក្តានុពលមួយសម្រាប់ការអភិវឌ្ឍនៅ​អាស៊ាន សហគ្រាស​ឥណ្ឌា​វាយតម្លៃថា វៀតណាមជាទីផ្សារមាន​សក្តានុពលមួយសម្រាប់ការអភិវឌ្ឍនៅ​អាស៊ាន
ជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​បច្ចេកវិទ្យា​រវាង​សហគ្រាស​នៅ​រដ្ឋ Karnataka (ឥណ្ឌា) និង​វៀតណាម ជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​បច្ចេកវិទ្យា​រវាង​សហគ្រាស​នៅ​រដ្ឋ Karnataka (ឥណ្ឌា) និង​វៀតណាម
សហគ្រាស EU ជឿជាក់លើបរិយាកាសវិនិយោគនៅវៀតណាម
សហគ្រាស EU ជឿជាក់លើបរិយាកាសវិនិយោគនៅវៀតណាម

យោងតាមការវាយតម្លៃរបស់ធុរកិច្ចអឺរ៉ុបនៅវៀតណាម ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ សន្ទស្សន៍បរិយា កាសធុរកិច្ចរបស់វៀតណាម សម្រេចបាន ៧៣ ជាពិន្ទុភាគរយ កើនឡើង ១២ ភាគរយបើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២១។ នេះក៏ជាកម្រិតខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងជំងឺរាតតត្បាតលើកទីបួន។ សន្ទុះនេះត្រូវបានរំពឹងថា នឹងបន្ត កើនឡើងនាពេលខាងមុខនេះ។ សហគ្រាសចំនួន ជាង ២ ភាគ ៣ ពេលបានសួរសំណួរតែងតែជឿថា សេដ្ឋកិច្ចវៀតណាមទំនងជាមានស្ថិរភាពនិងប្រសើរឡើងក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ ដោយផ្អែកលើសញ្ញាវិជ្ជមានក្នុងសកម្មភាពនាំចេញរបស់សហគ្រាសដោយមានកំណើនពីរខ្ទង់ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២។

ទន្ទឹមនឹងនោះ សហគ្រាសជិត ៦៦% ចូលរួមការស្ទង់មតិ បានជឿជាក់ថា ប្រាក់ចំណូលនឹងកើនឡើងនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ ធៀបនឹង ៥២% នៅក្នុងត្រីមាសមុន។ លោក Preben Hjortlund ប្រធានក្រុមប្រឹក្សា Eurocham បាននិយាយថា បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ ១៩ អាជីវកម្មមានការសប្បាយរីករាយយ៉ាងខ្លាំងចំពោះភាពធម្មតាថ្មីនាពេលបច្ចុប្បន្ន។

យោងតាមការស្ទង់មតិរបស់ EuroCham សហគ្រាសអឺរ៉ុប ៨២% ក៏បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងច្បាស់នៅក្នុងវិស័យកំណើនបៃតងរបស់វៀតណាមផងដែរ។ លោក Alain Cany ប្រធាន EuroCham បានវាយតម្លៃថា វៀតណាមមានឱកាសទាក់ទាញរលកថ្មីនៃការវិនិយោគ FDI បៃតង និងគុណភាពខ្ពស់ពីវិនិយោគិនអឺរ៉ុប ដែលកំពុងស្វែងរកទិសដៅវិនិយោគប្រកបដោយសុវត្ថិភាព និងប្រកួតប្រជែង។ ឥឡូវនេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីបង្កើនល្បឿនក្នុងវិស័យអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៅវៀតណាម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង