Trending now

WB៖ វៀតណាមនឹងមានកម្រិតប្រាក់ចំណូលខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិក RCEP

10:24 | 18/04/2022

កម្រិតប្រាក់ចំណូលរបស់ប្រទេស វៀតណាមនឹងកើនឡើង ៤,៩% បើប្រៀបធៀបទៅនឹងកម្រិតមូលដ្ឋាន ខ្ពស់ជាង ប្រទេសដទៃទៀតដែលមានកំណើនប្រាក់ចំណូលត្រឹមតែ ២,៥% ប៉ុណ្ណោះ។

ធនាគារពិភពលោក (WB) បន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរអភិវឌ្ឍន៍ ធនាគារពិភពលោក (WB) បន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរអភិវឌ្ឍន៍
WB ព្យាករណ៍ថា វៀតណាមនឹងសម្រេចបានកំណើនខ្ពស់បំផុតនៃប្រាក់ចំណូល និងពាណិជ្ជកម្មនៅក្នុង RCEP WB ព្យាករណ៍ថា វៀតណាមនឹងសម្រេចបានកំណើនខ្ពស់បំផុតនៃប្រាក់ចំណូល និងពាណិជ្ជកម្មនៅក្នុង RCEP
WB៖ វៀតណាមនឹងមានកម្រិតប្រាក់ចំណូលខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិក RCEP
WB៖ វៀតណាមនឹងមានកម្រិតប្រាក់ចំណូលខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិក RCEP

នាថ្ងៃទី ១៤ មេសា គេហទំព័រ Vietnam Briefing នៃក្រុមហ៊ុនប្រឹក្សាវិនិយោគ Dezan Shira & Associates បានដកស្រង់របាយការណ៍ថ្មីរបស់ធនាគារពិភពលោក (WB) ក្នុងនោះវិភាគយ៉ាងហ្មត់ចត់នូវឱកាស និងបញ្ហាប្រឈមនៃកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចំពោះសេដ្ឋកិច្ចនៃប្រទេស សមាជិកនានា រួមទាំងវៀតណាមផងដែរ។ យោងតាមសេណារីយ៉ូសុទិដ្ឋិនិយមបំផុត នៅពេលទាញយកផលប្រយោជន៍ទាំងអស់ វៀតណាមនឹងមានកម្រិតប្រាក់ចំណូល ខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិក RCEP ។ កម្រិតប្រាក់ចំណូលរបស់ប្រទេស វៀតណាមនឹងកើនឡើង ៤,៩% បើប្រៀបធៀបទៅនឹងកម្រិតមូលដ្ឋាន ខ្ពស់ជាង ប្រទេសដទៃទៀតដែលមានកំណើនប្រាក់ចំណូលត្រឹមតែ ២,៥% ប៉ុណ្ណោះ។ ប្រទេស ជាសមាជិក RCEP ទាំងអស់នឹងឃើញការកើនឡើងនៃការនាំចេញ និងការនាំចូល ក្នុងនោះវៀតណាមត្រូវបានរំពឹងថា នឹងសម្រេចបានកំណើននាំចេញខ្ពស់បំផុតជាមួយ នឹងកម្រិត ១១,៤%។ ប្រហាក់ប្រហែលគ្នាដែរ វិស័យនាំចូលរបស់វៀតណាមក៏ទទួល បានកំណើនគួរឲ្យកត់សម្គាល់ ដោយស្ថិតនៅកម្រិត៩,២%។

របាយការណ៍របស់ធនាគារពិភពលោកបន្ថែមថា RCEP ក៏ផ្តល់ឱកាសដើម្បី ជំរុញកំណើន ហើយជួយឧបត្ថម្ភការស្តារឡើងវិញបន្ទាប់ពីជំងឺរាតត្បាត កូវីដ-១៩។ RCEP នឹងជួយវៀតណាមជ្រៀតចូលទីផ្សារអ្នកប្រើប្រាស់ដោយមានទ្រង់ទ្រាយធំជាង ២ដងបើធៀបនឹងទីផ្សារដទៃនៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រោះ RCEP រួមមានទាំងចិន កូរ៉េ ខាងត្បូង និងជប៉ុន។ យោងតាមធនាគារពិភពលោក RCEP នាំមកនូវឱកាសដ៏សំខាន់ សម្រាប់សហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាម ដើម្បីលើកកំពស់ខ្សែសង្វាក់ តម្លៃ៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស