Trending now

សាលាមធ្យមសិក្សាការពារព្រំដែនលេខ២ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់សិក្ខាកាមកម្ពុជា

09:48 | 18/04/2022

នាព្រឹកថ្ងៃទី១៤ ខែមេសា គណៈកម្មាធិការបក្ស និងគណៈនាយកសាលាមធ្យមសិក្សាការពារព្រំដែនលេខ២ បានចុះសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទដែលកំពុងសិក្សានៅសាលា។

លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្ញើសារលិខិត និងកន្ត្រកផ្កា អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្ញើសារលិខិត និងកន្ត្រកផ្កា អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សាលាមធ្យមសិក្សាការពារព្រំដែនលេខ២ ជួបសំណះសំណាលជាមួយសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅសាលា សាលាមធ្យមសិក្សាការពារព្រំដែនលេខ២ ជួបសំណះសំណាលជាមួយសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅសាលា

នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមកម្ពុជា លោកវរសេនីយ៍ឯក Nguyen Duc Y ទទួលបន្ទុកនាយកសាលាមធ្យមសិក្សាការពារព្រំដែនលេខ ២ បានអបអរសាទរចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក Nguyen Duc Y បានលើកសរសើរចំពោះសិក្ខាកាមកម្ពុជា ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានលទ្ធផលខ្ពស់ក្នុងការសិក្សា។

សាលាមធ្យមសិក្សាការពារព្រំដែនលេខ២ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់សិក្ខាកាមកម្ពុជា
ថ្នាក់ដឹកនាំសាលាមធ្យមសិក្សាការពារព្រំដែនលេខ២ ផ្តល់អំណោយដល់សិក្ខាកាមកម្ពុជា

លោកវរសេនីយ៍ឯក Nguyen Duc Y សង្ឃឹមថា សិក្ខាកាមកម្ពុជាបន្តលើកកម្ពស់ស្មារតីទំនួលខុសត្រូវ គោរពតាមវិន័យ និងបទបញ្ញត្តិរបស់សាលា និងអង្គភាព ហើយខិតខំប្រឹងប្រែងក្លាយជានាយទាហានឆ្នើមក្នុងកងយោធពលខេមរភូមិន្ទ។ អាស្រ័យហេតុនេះ បន្តរក្សា និងពង្រីកទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកវរសេនីយ៍ឯក Nguyen Duc Y ជូនពរសិក្ខាកាមកម្ពុជាទាំងឡាយ និងសាច់ញាតិមានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ប្រការ។

ក្នុងឱកាសនេះ តំណាងសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស និងគណៈនាយកសាលាមធ្យមសិក្សាការពារព្រំដែនលេខ២ ដែលបានជូនអំណោយ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងសន្យាថានឹងខិតខំប្រឹងប្រែងសិក្សាឱ្យបានល្អ រួមចំណែករក្សា និងពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម