នាថ្ងៃទី ៤ មេសា គណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Long An ដឹកនាំដោយលោក Pham Tan Hoa អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An បានអញ្ជើញទៅសួរសុខទុក្ខ និងធ្វើការជាមួយខេត្តស្វាយរៀងលើការសម្របសម្រួលក្នុងការអនុវត្តភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅខេត្តស្វាយរៀង។
![]() |
![]() |
ទទួលជួបគណៈប្រតិភូមានឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។
![]() |
ទិដ្ឋភាពនៃជំនួបធ្វើការ |
ចាប់តាំងពីឆ្នាំ ២០០១ មក ដោយមានជំនួយពីអាជ្ញាធរ និងប្រជាជនខេត្តស្វាយរៀង ខេត្ត Long An បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីជាង ២១៥០ អដ្ឋិធាតុនៅខេត្តស្វាយរៀង
![]() |
ថ្នាក់ដឹកនាំខេត្ត Long An ជូនពរឆ្នាំថ្មីអាជ្ញាធរខេត្តស្វាយរៀង |
ដើម្បីបន្តស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត Long An រំពឹងថា អាជ្ញាធរខេត្តស្វាយរៀង នឹងបន្តជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផល ជួយដល់ក្រុម K73 បញ្ជាការដ្ឋានយោធាខេត្ត Long An ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An លោក Pham Tan Hoa តាងនាមអាជ្ញាធរខេត្ត និងប្រជាជន បានជូនពរដល់អាជ្ញារ និងប្រជាជនខេត្តស្វាយរៀងទាំងមូលទទួលឆ្នាំថ្មីប្រពៃណីជាតិដោយភាពរីករាយ និងកក់ក្តៅ។
សូមជូនពរប្រជាជនកម្ពុជា និងវៀតណាម រស់នៅប្រកបដោយសុខសន្តិភាព សុភមង្គល វិបុលសុខ ភាពចម្រុងចម្រើនជានិច្ច។ សូមជូនពរឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជននៃប្រទេសទាំងពីរនិយាយរួម និងរវាងប្រជាជនខេត្ត Long An និងខេត្តស្វាយរៀងនិយាយដោយឡែក កាន់តែរីកចម្រើនដ៏រឹងមាំ៕
មតិពីមិត្តអ្នកអាន