Trending now

ថាមពលកកើតឡើងវិញរបស់វៀតណាមលើសពីកម្រិត ១០% ជាលើកដំបូង

23:13 | 01/04/2022

យុគសម័យ - យោងតាមរបាយការណ៍វាយតម្លៃថាមពលសកលរបស់អង្គការ Ember ប្រទេសចំនួន ៥០ នឹងប្រទេសផលិតបានបានច្រើនជាង ១០% នៃបរិមាណអគ្គិសនីរបស់ពីថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ នៅឆ្នាំ ២០២១ រួមទាំងប្រទេសដែលមានខឿណសេដ្ឋកិច្ចធំជាងគេលើពិភពលោកផងដែរ។

សម្ព័ន្ធក្រុមហ៊ុន T&T (វៀតណាម) និងដៃគូអាមេរិកសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ថាមពលកកើតឡើងវិញនៅវៀតណាម សម្ព័ន្ធក្រុមហ៊ុន T&T (វៀតណាម) និងដៃគូអាមេរិកសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ថាមពលកកើតឡើងវិញនៅវៀតណាម
វៀតណាមស្ថិតក្នុង TOP 3 នៃចំណោមប្រទេសបំលែងថាមពល    កកើតឡើងវិញក្នុងតំបន់ វៀតណាមស្ថិតក្នុង TOP 3 នៃចំណោមប្រទេសបំលែងថាមពល កកើតឡើងវិញក្នុងតំបន់
ថាមពលកកើតឡើងវិញរបស់វៀតណាមលើសពីកម្រិត  ១០% ជាលើកដំបូង
យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលជាតិរបស់វៀតណាមបានបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការធ្វើពិពិធកម្មប្រភពថាមពល ដោយផ្តោតលើការអភិវឌ្ឍប្រភពថាមពលស្អាត និងកកើតឡើងវិញ។ (រូបថត៖ Internet)

នៅឆ្នាំ ២០២១ វៀតណាមបានបង្ហាញពីការផ្លាស់ប្តូរដ៏លឿនបំផុតមួយ ពីឥន្ធនៈហ្វូស៊ីលទៅជាថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ ដោយឈានដល់កម្រិត ១០% បើទោះជាពីមុន កម្រិត​នេះមានត្រឹមតែ ៣% ក្នុងឆ្នាំ ២០២០ ក៏ដោយ។

បរិមាណថាមពលខ្យល់ និងពន្លឺព្រះអាទិត្យរបស់វៀតណាមបានកើនឡើង ១១% នៃបរិមាណអគ្គីសនីសរុប ដែលបង្ហាញថាការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញយ៉ាងឆាប់រហ័សពអាច​អនុវត្តបាន​។ គ្មានប្រទេសណាដែលទទួលបានជោគជ័យក្នុងការបង្កើនសមាមាតនៃថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យឡើងដល់ ៨% ក្នុងឆ្នាំ ២០២១ ។

របាយការណ៍បញ្ជាក់ថា ប្រទេសវៀតណាមបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ដ៏អស្ចារ្យក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ នៅពេលដែលទិន្នផលរបស់វាកើនឡើង ៣៣៧% (+១៧ TWh) ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ហើយបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលមានបរិមាណថាមពលពីពន្លឺព្រះអាទិត្យធំជាងគេ នៅពិភពលោកក្នុងឆ្នាំ ២០២១។ វៀតណាមគឺជាប្រទេសតែមួយគត់នៅអាស៊ីដែលអាចបំពេញតម្រូវការអគ្គិសនីកើនឡើង ដោយ​ប្រើប្រាស់ថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ។

នៅប្រទេសវៀតណាម ដោយសារការកើនឡើងនៃសមាមាត្រនៃថាមពលខ្យល់ និងថាមពលព្រះអាទិត្យ សមាមាត្រនៃឥន្ធនៈហ្វូស៊ីលបាន​ធ្លាក់ពី ៧៣% ចុះដល់ ៦៣ % ។ នៅក្នុងសន្និសីទ COP២៦ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានដាក់ចេញគោលដៅកាត់បន្ថយការបំភាយឧស្ម័នសុទ្ធចុះដល់សូន្យក្នុងឆ្នាំ ២០២៥៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ FAVIJA និងនិស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
វៀតណាមបន្តអះអាងពីតួនាទីសកម្មរបស់ខ្លួននៅក្នុងសហគមន៍ភាសាបារាំង
ទីក្រុងហូជីមិញ និងខេត្តយ៉ាម៉ាហ្គូជី កំពុងពង្រឹងការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលការបណ្តុះបណ្តាលតំណាងរាស្ត្រជាប់ឆ្នោត
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន