Trending now

វៀតណាមស្ថិតក្នុង TOP 3 នៃចំណោមប្រទេសបំលែងថាមពល កកើតឡើងវិញក្នុងតំបន់

17:03 | 27/03/2021

ប្រទេសវៀតណាមវិញ មានជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងតំបន់ និងជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោមទីផ្សារកំពុងរីកចម្រើន ពីព្រោះប្រទេសវៀតណាមបានផ្តល់បញ្ជីតម្លៃអគ្គិសនីល្អៗ ដើម្បីទាក់ទាញការវិនិយោគលើថាមពល វាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យ

វៀតណាមស្ថិតក្នុង TOP 3 នៃចំណោមប្រទេសបំលែងថាមពល កកើតឡើងវិញក្នុងតំបន់

បើយោងតាមគេហទំព័រ energyvoice.com បានដកស្រង់លទ្ធផលនៃការស្រាវជ្រាវថ្មីៗបំផុតរបស់ IHS MARKIT (ប្រទេសអង់គ្លេស) ដោយបង្ហាញថាប្រទេសអូស្រ្តាលីជប៉ុន និងវៀតណាម កំពុងឈានមុខគេក្នុងការបំលែងទៅជាថាមពលកកកើតឡើងវិញនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ យោងតាមសន្ទស្សន៍នៃការបន្ថែមថាមពលកកើតឡើងវិញរបស់ IHS បានឲ្យដឹងថាបណ្តាញអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ មានប្រមាណ ១/៣ នៃចំនួនគម្រោងថាមពលកំពុងសាង សង់ឡើង (មានប្រហែល ៨០ ជីហ្កាវ៉ាត់) ដើម្បីបង្កើតថាមពលវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី និងថាមពលកកើតឡើងវិញផ្សេងៗទៀតចំនួន ១៦ នៅក្នុងទីផ្សារសំខាន់ៗក្នុងតំបន់ផងដែរ។ អូស្រ្តាលីជាប់ចំណាត់ថ្នាក់លេខមួយអំពីសន្ទស្សន៍នេះ ពោលគឺមានសមត្ថភាព ៨៩% ដែលកំពុងត្រូវបានបង្កើតឡើង គឺ មពលវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យ ឬថាមពលជីវម៉ាស។ ចំណាត់ថ្នាក់ទី ២ គឺប្រទេសជប៉ុន។ រីឯប្រទេសវៀតណាមវិញ មានជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងតំបន់ និងជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោមទីផ្សារកំពុងរីកចម្រើន ពីព្រោះប្រទេសវៀតណាមបានផ្តល់បញ្ជីតម្លៃអគ្គិសនីល្អៗ ដើម្បីទាក់ទាញការវិនិយោគលើថាមពល វាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យ។

បច្ចុប្បន្ននេះប្រទេសចិននៅតែជាទីផ្សារថាមពលកកើតឡើងវិញធំជាងគេដែលស្មើនឹង ៥៨% នៃថាមពលខ្យល់និង ៣៣% នៃគម្រោងថាមពលពន្លឺព្រះអាទិត្យនៅតែកំពុងសាងសង់។ ទោះយ៉ាងណាប្រទេសចិនឈរនៅលំដាប់ទី ៨ ដោយសារបណ្តាញរបស់ខ្លួនមានការអភិវឌ្ឍអគ្គិសនីធ្យូងថ្មនិងហ្គាស៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា