យុគសម័យ - នាថ្ងៃទី ២៤ មិនា លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានជនបទ និងផ្ទះមិត្តភាពសម្រាប់គ្រួសារដែលមានស្ថានភាពលំបាក នៅឃុំ Dong Thoi ស្រុក Cai Nuoc ខេត្ត Ca Mau។
![]() |
![]() |
![]() |
ប្រធាន VUFO លោកស្រី Nguyen Phuong Nga ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាននិងផ្ទះមិត្តភាព។ |
គម្រោងនេះនឹងសាងសង់ស្ពានជនបទចំនួន ៤ នៅស្រុក Cai Nuoc និង U Minh និងផ្ទះមិត្តភាពចំនួន ២៥ ខ្នងសម្រាប់ប្រជាជនជួបការលំបាកនៅស្រុក Cai Nuoc និង Phu Tan ដែលមានសរុបជាង ១,១ ពាន់លាន ដែលឧបតម្ភដោយអង្គការក្រៅរដ្ឋាភិបាល ៣០០០/ កូរ៉េខាងត្បូង។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានចាត់ទុកថា គម្រោងនេះគឺជាសំណង់ ដើម្បីអបអរសាទរមហាសន្និបាតលើកទី ៤ នៃសម្ព័ន្ធអង្គការមិត្តភាពខេត្ត Ca Mau ប្រកបដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានគូសចំណាំការចាប់ផ្តើមនៃការអនុវត្តសេចក្តីសម្រាចចិត្ត ក្នុងអាណត្តិថ្មី ហើយវាក៏ជាសកម្មភាពដ៏មានអត្ថន័យក្នុងឱកាសអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូងផងដែរ។
![]() |
ប្រធាន VUFO លោកស្រី Nguyen Phuong Nga (ទីបួន រាប់ពីខាងឆ្វេង) និងតំណាងថ្នាក់ដឹកនាំមូលដ្ឋានបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់។ |
ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានវាយតំលៃខ្ពស់ចំពោះការដែលអង្គការ Corea Peace ៣០០០ ក្នុងការគាំទ្រ និងជួយមូលដ្ឋាន ទន្ទឹមនឹងនោះ មានបំណងថា អង្គការនឹងបន្តរួមដំណើរជាមួយមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី៕

thoidai.com.vn
មតិពីមិត្តអ្នកអាន