យុគសម័យ - ក្នុងឱកាសទិវាភាសាបារាំងអន្តរជាតិ (២០ ខែមិនា) មជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសបារាំងបានចូលរួមកម្មវិធី “ពិធីបុណ្យចុងសប្តាហ៍ Francophone ឆ្នាំ២០២២” ដែលបានប្រារព្ធឡើង ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៩-២០ ខែមិនា នៅភូមិ Yèbles (ខេត្ត Seine et Marne ចម្ងាយ ៦០ គ.ម. ពីទីក្រុងប៉ារីស) ។
![]() |
![]() |
![]() |
ភ្ញៀវទេសចរទៅទស្សនាស្តង់ដាក់តាំងទំនិញវៀតណាម ក្នុង ពន្លាវៀតណាមក្នុងកម្មវិធី“ពិធីបុណ្យចុងសប្តាហ៍ Francophone ឆ្នាំ២០២២” ដែលប្រារព្ធឡើងនៅភូមិ Yèbles ក្នុងខេត្ត Seine et Marne ប្រទេសបារាំង។ (រូបថត៖ Thu Ha/VNA) |
នារី Amandine Chouana ជនជាតិបារាំងដើមកំណើតឡាវម្នាក់បានចែករំលែកថា "ស្តង់ដាក់តាំងទំនិញវៀតណាមស្រស់ស្អាត ទាក់ទាញជាមួយនឹងរូបភាព ក្រដាសតុបតែងចម្រុះពណ៌។ ខ្ញុំចូលចិត្តមួក និងចង្កៀងគោមរបស់វៀតណាម ពេលឃើញខ្ញុំចង់ទៅមកលេងប្រទេសប្រទេសវៀតណាមម្តងទៀត។ "
យោងតាមលោក Nghiem Xuan Dong នាយកមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំប្រទេសបារាំង"ពិធីបុណ្យចុងសប្តាហ៍ Francophone ឆ្នាំ២០២២" គឺជាគំនិតផ្តួចផ្តើមរបស់ភូមិ Yebles ដើម្បីឆ្លើយតបទៅនឹងទិវា Francophonie អន្តរជាតិ ហើយបានរៀបចំក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ។ មជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសបារាំងតែងតែចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ ហើយបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនដល់គណៈកម្មាធិការរៀបចំ និងសាធារណជន។ លោក Dong ក៏បាននិយាយផងដែរថា វៀតណាមនឹងក្លាយជាភ្ញៀវកិត្តិយសសម្រាប់ពិធិបុណ្យនេះលើកទី ៥ ដែលគ្រោងនឹងប្រារព្ធឡើងនៅឆ្នាំ ២០២៤ ។” យើងនឹងនាំយកសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ សំដៅឧទ្ទេសនាមដល់បណ្តាប្រទេសក្នុ ក្រុមប្រទេសនិយាយភាសាបារាំង (Francophone) ដើម្បីជួយពួកគេឱ្យយល់កាន់តែយល់ច្បាស់អំពីប្រទេស និងប្រជាជនវៀតណាម”។
![]() |
តំណាងប្រទេសវៀតណាមបានចូលរួមក្បួនដង្ហែនៅ “ពិធីបុណ្យចុងសប្តាហ៍ Francophone ឆ្នាំ២០២២” ។ (រូបថត៖ VNA) |
ដោយមានអ្នកនិយាយចំនួន ៣១២ លាននាក់ ភាសាបារាំងនៅតែជាភាសាមួយក្នុងចំណោមភាសាដែលនិយាយច្រើនជាងគេបំផុតនៅលើពិភពលោក។ ពិធីបុណ្យ Francophonie នៅទីក្រុង Yèbles លើកទី ៤ បានបញ្ចប់ហើយ។ សូមជួបគ្នាម្តងទៀតជាមួយនឹងការចូលរួមដ៏ពិសេស និងគួរឱ្យចាប់អារម្មណ៍របស់វៀតណាមក្នុងនាមជាភ្ញៀវកិត្តិយសនៃពិធីបុណ្យ Francophonie នៅទីក្រុង Yèbles លើកទី ៥ ដែលគ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤។/ ។

មតិពីមិត្តអ្នកអាន