Trending now

វៀតណាម-អារ៉ាប៊ីសាអូឌីត បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ

10:32 | 18/03/2022 យោងតាមវិឡូសំលេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះសមិទ្ធិផល នានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលអារ៉ាប់ប៊ីសាអូឌីតសម្រេចបានក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ ព្រមទាំងសម្តែងការចាប់អារម្មណ៍ចំពោះជំហានផ្លាស់ប្តូរដ៏ធំធេងរបស់អារ៉ាប់ ប៊ីសាអូឌីតក្រោយរយៈពេលជាង ៥ ឆ្នាំនៃការអនុវត្តផែនការ “ចក្ខុវិស័យឆ្នាំ២០៣០”។

ប្រធានអគ្គសេនាធិការវៀតណាម ជួបជាមួយប្រធានគណៈប្រតិភូឡាវ និងមីយ៉ាន់ម៉ា ប្រធានអគ្គសេនាធិការវៀតណាម ជួបជាមួយប្រធានគណៈប្រតិភូឡាវ និងមីយ៉ាន់ម៉ា
វៀតណាម - អារ៉ាប៊ីសាអូឌីត៖ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស វៀតណាម - អារ៉ាប៊ីសាអូឌីត៖ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud។ (រូបថត៖ TTXVN)
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud ដែលមកជួបសម្តែងការគួរសម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះសមិទ្ធិផល នានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលអារ៉ាប់ប៊ីសាអូឌីតសម្រេចបានក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ ព្រមទាំងសម្តែងការចាប់អារម្មណ៍ចំពោះជំហានផ្លាស់ប្តូរដ៏ធំធេងរបស់អារ៉ាប់ ប៊ីសាអូឌីតក្រោយរយៈពេលជាង ៥ ឆ្នាំនៃការអនុវត្តផែនការ “ចក្ខុវិស័យឆ្នាំ២០៣០”។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនយោបាយ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ ប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ; បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ការ ទាក់ទងប្រាស័យរវាងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរផងដែរ។

សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ អារ៉ាប់ ប៊ីសាអូឌីត ឆាប់ដកការហាមប្រាមយ៉ាងពេញលេញលើការនាំចូលជលផលរបស់វៀតណាម បង្កើនការនាំចូលកសិផលរបស់វៀតណាម ពង្រីកទីផ្សារសម្រាប់ ផលិត ផលនិងទំនិញរបស់គ្នាទៅវិញទៅមក; បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស វៀតណាមក្នុងការចូលរួមក្នុងគម្រោងផ្គត់ផ្គង់សេវាប្រេងឧស្ម័ននៅអារ៉ាប់ប៊ីសាអូឌីត ជាដើម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចរបស់អារ៉ាប់ប៊ីសាអូឌីត ចាត់វិធានការចាំបាច់ដើម្បីធានាសុវត្ថិភាព សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់ពលករវៀតណាមដែលកំពុងធ្វើការនៅអារ៉ាប់ប៊ីសាអូឌីត។

លើទិដ្ឋភាពពហុភាគី លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំងពីរបន្តសម្រប សម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ ជាពិសេសក្នុង ក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud បានយល់ស្របនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ព្រមទាំងអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស វៀតណាម ហើយពិភាក្សា ជាមួយក្រសួង ស្ថាប័ន និងសហគ្រាសរបស់អារ៉ាប់ ប៊ីសាអូឌីត ដើម្បីអនុវត្តយ៉ាងសកម្មនូវវិធានការខាងលើ សំដៅលើកកំពស់ថែមទៀត នូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា ជាពិសេសលើវិស័យ សេដ្ឋកិច្ច៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR