នៅខាងក្រៅកិច្ចប្រជុំកំពូលថ្នាក់អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ១៩ ឆ្នាំ២០២២ (ACDFM-19) នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ មីនា លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូឡាវ និងមីយ៉ាន់ម៉ា។
![]() |
![]() |
![]() |
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ Khamliang Outhakaysone ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ |
នៅក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ទោ Khamliang Outhakaysone ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ភាតរភាពជិតស្និទ្ធ ទំនាក់ទំនងប្រពៃណី សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកក្នុងការតស៊ូដណ្ដើមឯករាជ្យជាតិ និងក្នុងការកសាងប្រទេសនៃប្រទេសនីមួយៗនាសព្វថ្ងៃនេះ។
ទាក់ទងនឹងទំនាក់ទំនងលើវិស័យការពារជាតិ ប្រធានគណៈប្រតិភូទាំងពីរបានឯកភាពគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់។
នៅក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ Maung Maung Aye ប្រធានអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណី និងមិត្តភាពដ៏ល្អរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរនាពេលកន្លងមក។ ទាក់ទងនឹងទំនាក់ទំនងលើវិស័យការពារជាតិ ប្រធានគណៈប្រតិភូមីយ៉ាន់ម៉ាមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកងទ័ពប្រជាជនវៀតណាម; ព្រមទាំងលោកអះអាងថា នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋ និងធុរកិច្ចវៀតណាម ក្នុងការធ្វើអាជីវកម្មនៅមីយ៉ាន់ម៉ា...។
![]() |
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ Maung Maung Aye ប្រធានអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា |
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌអាស៊ាន ថ្នាក់ដឹកនាំនៃកងទ័ពឡាវ និងមីយ៉ាន់ម៉ាសុទ្ធតែបានអះអាងថានឹងគាំទ្រ និងចាត់បញ្ជូនកងកម្លាំងទៅចូលរួមរាល់សកម្មភាពដែលរៀបចំឡើងដោយកងទ័ពប្រជាជនវៀតណាមក្នុងឆ្នាំ ២០២២ ដូចជា៖ កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៣ (ACAMM) និងការប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM) លើកទី៣០៕
មតិពីមិត្តអ្នកអាន