Trending now

អង្គការអន្តរជាតិវាយតម្លៃវិជ្ជមានលើសេដ្ឋកិច្ចវៀតណាម

10:48 | 18/03/2022 ឌីណា

យុគសម័យ - យោងតាមលោកស្រី Mary Tarnowka នាយិកាប្រតិបត្តិ AmCham វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានធ្វើឱ្យប្រសើរឡើងជាច្រើនក្នុងបរិយាកាសវិនិយោគ ជាពិសេសក្នុងការកែទម្រង់រដ្ឋបាល។

សេដ្ឋកិច្ចវៀតណាមកំពុងមានសន្ទុះងើបឡើងវិញ សេដ្ឋកិច្ចវៀតណាមកំពុងមានសន្ទុះងើបឡើងវិញ
សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២២ត្រូវបានរំពឹងទុកថា នឹងស្ដារឡើងវិញនិងរីកចម្រើន សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២២ត្រូវបានរំពឹងទុកថា នឹងស្ដារឡើងវិញនិងរីកចម្រើន
អង្គការអន្តរជាតិវាយតម្លៃវិជ្ជមានលើសេដ្ឋកិច្ចវៀតណាម
(រូបថត៖ Dan Tri)

នៅក្នុងរបាយការណ៍ខែមីនា ធនាគារពិភពលោកបានរក្សាការវាយតម្លៃវិជ្ជមានរបស់ខ្លួនថា សេដ្ឋកិច្ចវៀតណាមបន្តបង្ហាញពីលទ្ធភាព​​ប្រឆាំងនិងការស្តារឡើងវិញ។ សន្ទស្សសេដ្ឋកិច្ចចុង​ក្រោយបំផុតដែលចេញផ្សាយក្នុងរបាយការណ៍អន្តរជាតិបន្តបង្ហាញពីកំណើនសេដ្ឋកិច្ចជាលំដាប់។

ផ្នែកស្រាវជ្រាវរបស់ធនាគារ HSBC វៀតណាម បានចេញផ្សាយរបាយការណ៍សេដ្ឋកិច្ចថ្មីក្នុងខែមីនាដែល​មានចំណងជើងថា " Vietnam at a glance ៖ ម៉ាស៊ីនចាស់ កម្លាំងថ្មី" ។ ជាពិសេសធនាគារ HBSC សន្និដ្ឋាន​ថា សេដ្ឋកិច្ចវៀតណាមស្ថិតក្នុង​ស្ថានភាពសកម្ម ដោយសារកំណើនរនាំចេញ និងការទាក់ទាញ FDI ។

យោងតាម ​​Modern Dilomacy អ្នកវិនិយោគអាមេរិកវាយតម្លៃវៀតណាមថា វៀតណាមជាតារាភ្លឺបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែល​មានអត្រាកំណើនសមរម្យប ន្ទាប់ពីជំងឺរាតត្បាត។ យោងតាមអត្ថបទនោះ ថាមពល ឃ្លាំង បញ្ជូនអគ្គីសនី អាកាសចរណ៍ និងទេសចរណ៍ គឺជាវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងអាជីវកម្មរបស់ភាគីទាំងពីរ នាពេលខាងមុខ។

ដោយមានចំណងជើងថា "ហេតុអ្វីបានជាវៀតណាមនៅតែជាគោលដៅទាក់ទាញសម្រាប់អាជីវកម្មអាមេរិក?" អត្ថបទមួយរបស់​ក្រុមហ៊ុនផ្តល់​យោបល់​នូវវិនិយោគ Dezan Shira & Associates បាននិយាយថា "អាជីវកម្មអាមេរិកចាត់ទុកវៀតណាមជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយតួនាទីនេះបានគេរំពឹងថា នឹងពង្រឹងកាន់តែខ្លាំងឡើង"។

យោងតាមលោកស្រី Mary Tarnowka នាយិការប្រតិបត្តិ AmCham វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វៀតណាមបានធ្វើឱ្យមានភាពប្រសើរឡើងជាច្រើនក្នុងបរិយាកាសវិនិយោគ ជាពិសេសក្នុងការកែទម្រង់រដ្ឋបាល ការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក និងការច្នៃប្រឌិត។ នេះគឺជាប្រការដែលអាជីវកម្មរបស់អាមេរិកមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា