Trending now

សេដ្ឋកិច្ចវៀតណាមកំពុងមានសន្ទុះងើបឡើងវិញ

15:55 | 04/01/2022

ដោយមានគោលនយោបាយអភិវឌ្ឍន៍សមស្រប និងការខិតខំប្រឹងប្រែងគួរឱ្យកត់​សម្គាល់​ក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវិដ-១៩ វៀតណាមត្រូវបានគេរំពឹងថានឹងបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងឆ្នាំ ២០២២។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ ចំពោះកិច្ច​ខិតខំប្រឹងប្រែង ដើម្បីជំនះរាល់​​ការលំបាកនៃ​សេដ្ឋកិច្ចវៀតណាម​ក្នុងឆ្នាំ២០២១ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ ចំពោះកិច្ច​ខិតខំប្រឹងប្រែង ដើម្បីជំនះរាល់​​ការលំបាកនៃ​សេដ្ឋកិច្ចវៀតណាម​ក្នុងឆ្នាំ២០២១
WB ៖ សេដ្ឋកិច្ចវៀតណាមបន្តកែលំអ ដោយសារការស្តារឡើងវិញនៃផ្នែកឧស្សាហកម្ម WB ៖ សេដ្ឋកិច្ចវៀតណាមបន្តកែលំអ ដោយសារការស្តារឡើងវិញនៃផ្នែកឧស្សាហកម្ម

ឆ្នាំ ២០២១ កន្លងផុតដោយរង"ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ" នៃជំងឺកូវិដ-១៩ សម្រាប់សកលលោក។ អត្ថបទថ្មីៗនេះរបស់ទីភ្នាក់ងារសារព័ត៌មាន Bernama (ប្រទេសម៉ាឡេស៊ី) បានឲ្យដឹងថា វៀតណាមបានសម្រេចសន្ទស្សន៍សេដ្ឋកិច្ចមួយចំនួនដែលបានដាក់ចេញ។ ខណៈដែលវីរុសបំប្លែងថ្មី (Delta) និងថ្មីៗនេះគឺវីរុស Omicron បានធ្វើឱ្យប្រទេសរងផលប៉ះពាល់យ៉ាងខ្លាំង វៀតណាមនៅតែស្ថិតក្នុងបញ្ជីប្រទេសចំនួនតិចដែលរក្សាបាននូវអត្រាកំណើនជាវិជ្ជមានលើសពី ២%។ គួរកត់សម្គាល់ថា អត្ថបទបានគូសបញ្ជាក់ថា វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង ២៩ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៥០០ លានដុល្លារបើធៀបនឹងឆ្នាំ ២០២០។

សេដ្ឋកិច្ចវៀតណាមកំពុងមានសន្ទុះងើបឡើងវិញ
កម្មករកាត់ដេរសំលៀកបំពាក់នៅក្រុមហ៊ុនភាគហ៊ុនកាត់ដេរ Hung Viet នៅខេត្ត Hung Yen (រូបថត៖ Reuters)

យោងតាមទីភ្នាក់ងារសារព័ត៌មាន Bernama បន្ដថា រដ្ឋាភិបាលវៀតណាមបានជួយគាំទ្រដោយមិនធ្លាប់មានពីមុនមកដល់ប្រជាជននិងអាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត ហើយបានធ្វើការកែសម្រួលគោលនយោបាយបានយ៉ាងទាន់ពេលវេលា។ តំបន់មូលដ្ឋាននីមួយៗក៏មានវិធីសាស្រ្តដោយឡែករបស់ខ្លួនក្នុងការអនុវត្តគោលនយោបាយ និងគោលការណ៍របស់​រដ្ឋាភិបាលដើម្បីសម្រេចបាននូវគោលដៅពីរគឺប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ ផងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង។ លើស​ពីនេះ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងផងដែរ។

យោងតាមទិន្នន័យពីគេហទំព័រ Our World in Data នៅថ្ងៃទី ១ ខែមករា បានបង្ហាញថា វៀតណាមសម្រេចបានការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវិដ-១៩ ដល់ទៅ ៧៩,៥% នៃចំនួនប្រជាជនសរុប។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាម គិតដល់ដំណាច់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងជិត ១៥១ លាន​ដូស។

ដោយឡែក កាសែត Nikkei Asia Review (ប្រទេសជប៉ុន) បានកោតសរសើរចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាមនៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២១។ ជាពិសេស វៀតណាមបានកត់ត្រាការកើនឡើង ៥,២២% ក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំនេះ។ នេះគឺជាលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍បើធៀបនឹងការធ្លាក់ចុះក្នុងត្រីមាសមុនគឺធ្កាក់ចុះ -៦,០២ % អាស្រ័យហេតុនេះបានធ្វើឱ្យផលិតផលក្នុងស្រុកសរុបពេញមួយឆ្នាំគឺ ២,៥៨% ។ កំណើនសេដ្ឋកិច្ចដែលសម្រេចបាននេះមកពីការបន្ធូរបន្ថយការរក្សាគម្លាតសង្គម ការគ្រប់គ្រងជំងឺកូវិដ-១៩ ចាប់តាំងពីខែតុលា តទៅ វៀតណាមបានជំរុញខឿនសេដ្ឋកិច្ចឲ្យងើបឡើងវិញ។

ពីលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងឆ្នាំកន្លងមក មានការវាយតម្លៃជាវិជ្ជមានជាច្រើនអំពីលទ្ធភាពងើបឡើងវិញនៃសេដ្ឋកិច្ចវៀត​ណាមក្នុងឆ្នាំ ២០២២ ។ ជាថ្មីម្តងទៀត ទីភ្នាក់ងារសារព័ត៌មាន Bernama បានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថា ការលំបាកដែលវៀតណាមកំពុងជួបប្រទះគឺគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោទេ ហើយលោកបានសង្កត់ធ្ងន់លើគុណសម្បត្តិ សក្ដានុពល និងកម្លាំងចលករថ្មីរបស់ប្រទេសចំពោះការអភិវឌ្ឍរយៈពេលវែង និងមូលដ្ឋានគ្រឹះម៉ាក្រូ ជាមួយតុល្យភាពសេដ្ឋកិច្ចដ៏រឹងមាំនិងស្ថិរភាព។

កាសែត Nikkei Asia Review បានដកស្រង់ទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលព្យាករណ៍ថា សេដ្ឋកិច្ចវៀត​ណាមអាចសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៦,៦% ក្នុងឆ្នាំនេះ។ ដើម្បីសម្រេចបាននូវគោលដៅនេះ IMF បានផ្តល់អនុសាសន៍ថា វៀតណាមគួរតែបន្តពង្រឹងសមត្ថភាពផ្នែកសុខភាពរបស់ខ្លួនដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច រួមជាមួយនឹងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុទាន់ពេលវេលា និងសមស្របដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេលវែង។

លើសពីនេះកាសែត Nikkei Asia Review ក៏ឲ្យដឹងថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស ( FDI) នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ “សាជីវកម្មលើសកលលោកនៅតែចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារវៀតណាម។ ជាឧទាហរណ៍ សាជីវកម្ម LEGO Group នៃប្រទេសដាណឺម៉ាកនឹងចាប់ផ្តើមសាងសង់រោងចក្រដែលមានទុនវិនិយោគជាង ១ ពាន់លានដុល្លារនៅក្នុងខេត្ត Binh Duong ក្នុងឆ្នាំ ២០២២" ។

គេហទំព័រ Vietnam Briefing របស់សាជីវកម្ម Dezan Shira & Associates មានទីស្នាក់ការនៅហុងកុង (ចិន) ទើបតែចុះផ្សាយអត្ថបទដោយវិភាគលើកត្តាដែលរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២២ ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខា, កញ្ចប់ថវិកាដែលរដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភដល់អាជីវកម្ម ការបន្ធូរបន្ថយបែបបទចូលក្នុងប្រទេស និងស្ថិរភាពនយោបាយ ទេសចរណ៍ ... "សេដ្ឋកិច្ចវៀតណាមនឹងនៅតែមានសន្ទុះកំណើនវិជ្ជមាន" ៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក