Trending now

សារមន្ទីរស្ត្រីវៀតណាមស្វាគមន៍ទំនោររទេសចរណ៍នៅលើវេទិកាឌីជីថល ៣៦០ ដឺក្រេ

12:32 | 05/03/2022 ហេង វុធ្ធី

យុគសម័យ - សារមន្ទីរសង្ឃឹមថានឹងនាំយកដំណើរទេសចរណ៍នៅលើវេទិកាឌីជីថល ៣៦០ ដឺក្រេទៅកាន់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាច្រើន ដើម្បីផ្សព្វផ្សាយអំពីតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ស្ត្រីវៀតណាមកាន់តែច្រើន។

បន្ថែមជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន ៣៦០ នាក់ពីសហរដ្ឋអាមេរិក បន្ថែមជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន ៣៦០ នាក់ពីសហរដ្ឋអាមេរិក
បន្ថែមជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន ៣៦០ នាក់ពីសហរដ្ឋអាមេរិកនិងជប៉ុនត្រឡប់មកស្រុកកំណើតវិញ បន្ថែមជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន ៣៦០ នាក់ពីសហរដ្ឋអាមេរិកនិងជប៉ុនត្រឡប់មកស្រុកកំណើតវិញ
សារមន្ទីរស្ត្រីវៀតណាមស្វាគមន៍ទំនោររទេសចរណ៍នៅលើវេទិកាឌីជីថល ៣៦០ ដឺក្រេ
សារមន្ទីរស្ត្រីវៀតណាមស្វាគមន៍និន្នាការទេសចរណ៍នៅលើវេទិកាឌីជីថល ៣៦០ ដឺក្រេ

ដើម្បីអបអរសាទរមហាសន្និបាតតំណាងនារីថ្នាក់ជាតិលើកទី ១៣ សារមន្ទីរនារីវៀតណាមនាពេលថ្មីៗនេះបានសម្រេចរួចរាល់និងចាប់ផ្តើមដំណើរទេសចរណ៍នៅលើវេទិកាឌីជីថល ៣៦០ ដឺក្រេ។

ផលិតផលដែលបង្ហាញនៅលើវេទិកាឌីជីថល ៣៦០ដឺក្រេនៃសារមន្ទីរនារីវៀតណាមណែនាំខ្លឹមសារទាំងមូលនៃការតាំងបង្ហាញជាប្រចាំរបស់សារមន្ទីរ ហើយត្រូវបានរួមបញ្ចូលជាមួយបច្ចេកវិទ្យាផ្សេងៗគ្នាជាច្រើនដើម្បីបង្កើតជាស៊េរីនៃបទពិសោធន៍អន្តរកម្ម និងពហុវិស័យអំពីប្រវត្តិវប្បធម៌របស់នារីវៀតណាម។

គេបានដឹងថា ចាប់ពីខែតុលា ឆ្នាំ ២០២១ ដល់បច្ចុប្បន្ន សារមន្ទីរនារីវៀតណាមបានណែនាំដំណើរទេសចរណ៍ 360 ដឺក្រេដល់សមាជិកនារី កម្មករ និងនិស្សិត។ អ្នកទស្សនាប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដូចជាកុំព្យូទ័រ ទូរស័ព្ទ អាយផេត ដែលមានភ្ជាប់អ៊ីនធឺណិត ដើម្បីចូល ទស្សនា និងធ្វើអន្តរកម្មដោយមិនចាំបាច់ទៅសារមន្ទីរដោយផ្ទាល់ឡើយ។ ផលិតផលនេះទទួលបានមតិកែលម្អ និងអន្តរកម្មវិជ្ជមានពីសាធារណជនជាមួយនឹងបទពិសោធន៍ ៤៦,៥៨៦។

សារមន្ទីរស្ត្រីវៀតណាមសង្ឃឹមថានឹងនាំយកដំណើរទេសចរណ៍នៅលើវេទិកាឌីជីថល ៣៦០ ដឺក្រេទៅកាន់អ្នកទស្សនាឱ្យបានច្រើនតាមតែអាចធ្វើទៅបានទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីផ្សព្វផ្សាយតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ស្ត្រីឱ្យកាន់តែទូលំទូលាយនៅវៀតណាម។

ទន្ទឹមនឹងនោះ តាមរយៈគម្រោងនេះ នឹងអាចតភ្ជាប់ទៅអង្គភាព និងសាលារៀនបានកាន់តែច្រើន ដើម្បីឲ្យបងប្អូនក្នុងសហជីព ឬសិស្សានុសិស្ស ចំណេញពេលវេលាក្នុងការទស្សនាដោយផ្ទាល់ ហើយនៅតែបន្តការទស្សនាដោយចាប់យកព័ត៌មានបង្ហាញយ៉ាងរស់រវើក។ ជាពិសេស អង្គភាព និងសាលារៀនអាចសហការជាមួយសារមន្ទីនារីវៀតណាមរៀបចំការប្រកួតអនឡាញដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រប្រពៃណីរបស់នារីវៀតណាមនៅលើវេទិកានៃដំណើរទេសចរណ៍ ៣៦០ ដឺក្រេនេះ៕

ហេង វុធ្ធី

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង