Trending now

យថាទស្សន៍នៃការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

15:36 | 04/03/2022 យោងតាមវិឡូសំលេងវៀតណាម

ច្រកទ្វារអេឡិចត្រូនិកនៃទីក្រុងម៉ូស្គូបានដកស្រង់មតិរបស់បណ្ដាអ្នកជំនាញនៃមជ្ឈមណ្ឌល Mosprom ចំណុះមន្ទីរវិនិយោគនិងគោលនយោបាយឧស្សាហកម្មម៉ូស្គូ បានព្យាករណ៍ថា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ វៀតណាមនឹងជាទីផ្សារមួយក្នុងចំណោម ទីផ្សារអភិវឌ្ឍន៍ដ៏ស្វាហាប់បំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

មជ្ឈមណ្ឌលត្រូពិចវៀតណាមត្រូវតែបន្តជាអាស័យដ្ឋានគួរជាទីទុកចិត្តសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី មជ្ឈមណ្ឌលត្រូពិចវៀតណាមត្រូវតែបន្តជាអាស័យដ្ឋានគួរជាទីទុកចិត្តសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី
អនុស្សាវរីយ៍លើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី អនុស្សាវរីយ៍លើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី
យថាទស្សន៍នៃការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានជាផ្លូវការនៃទីក្រុងម៉ូស្គូ (រុស្ស៊ី) កាលពីថ្ងៃទី២ ខែមីនា បានប្រកាសតួរលេខបូកសរុបការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងទីក្រុងម៉ូស្គូជាមួយ វៀតណាមក្នុងឆ្នាំ២០២១។ តាមនោះ ទំហំនាំចូលនាំចេញរវាងរដ្ឋធានីរបស់រុស្ស៊ីជា មួយខេត្តក្រុងនានារបស់វៀតណាមសម្រេចបានទឹកប្រាក់ចំនួន៣,៩ពាន់លានដុល្លា អាមេរិក កើនឡើង៣៦%បើធៀបនឹងឆ្នាំ២០២០។

ច្រកទ្វារអេឡិចត្រូនិកនៃទីក្រុងម៉ូស្គូបានដកស្រង់មតិរបស់បណ្ដាអ្នកជំនាញនៃមជ្ឈមណ្ឌល Mosprom ចំណុះមន្ទីរវិនិយោគនិងគោលនយោបាយឧស្សាហកម្មម៉ូស្គូ បានព្យាករណ៍ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ វៀតណាមនឹងជាទីផ្សារមួយក្នុងចំណោម ទីផ្សារអភិវឌ្ឍន៍ដ៏ស្វាហាប់បំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ អ្នកជំនាញនៃ Mosprom បានវាយតម្លៃថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) បានបង្កលក្ខណៈងាយស្រួលសម្រាប់ ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងរុស្ស៊ីនិងវៀតណាម អនុវត្តន៍ជាក់ស្ដែងនូវកិច្ចសហ ប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ការជួញដូរសាធារណៈ ការពារភាព ប្រកួតប្រជែងនិងកម្មសិទ្ធិបញ្ញារបស់អ្នកនាំចេញ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា