Trending now

ដំណើរទស្សនកិច្ចនៅសិង្ហបុរីរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានចាក់គ្រឹះសម្រាប់ប្រទេសទាំងពីរអភិវឌ្ឍន៍ក្លាយជាគំរូនៅតំបន់អាស៊ីអាគ្នេយ៍

11:03 | 28/02/2022

លោកសាស្ត្រាចារ្យរង Vu Minh Khuong បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc សម្រេចបានលទ្ធផលពិសេសៗជាច្រើន ដែលបង្ហាញយ៉ាងច្បាស់នូវភាពស្មោះស្ម័គ្រនិងឫទ្ធានុភាពរបស់ប្រជាជាតិទាំងពីរដែលបានផ្សាភ្ជាប់ជាមួយគ្នាក្នុងគ្រាលំបាក។

សារព័ត៌មានសិង្ហបុរីបានជូនដំណឹងជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc សារព័ត៌មានសិង្ហបុរីបានជូនដំណឹងជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc
វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ដំណើរទស្សនកិច្ចនៅសិង្ហបុរីរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានចាក់គ្រឹះសម្រាប់ប្រទេសទាំងពីរអភិវឌ្ឍន៍ក្លាយជាគំរូនៅតំបន់អាស៊ីអាគ្នេយ៍
ដំណើរទស្សនកិច្ចនៅសិង្ហបុរីរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានចាក់គ្រឹះសម្រាប់ប្រទេសទាំងពីរអភិវឌ្ឍន៍ក្លាយជាគំរូនៅតំបន់អាស៊ីអាគ្នេយ៍

ក្នុងឱកាសបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈនោះ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសិង្ហបុរីបានជួបសម្ភាសន៍ជាមួយលោកសាស្ត្រាចារ្យរង Vu Minh Khuong អ្នកជំនាញមកពីសាលាគោលនយោបាយសាធារណៈ Lee Kuan Yew ចំណុះសាកលវិទ្យាល័យជាតិសិង្ហបុរី ដើម្បីវាយតម្លៃពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។

លោកសាស្ត្រាចារ្យរង Vu Minh Khuong បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc សម្រេចបានលទ្ធផលពិសេសៗជាច្រើន ដែលបង្ហាញយ៉ាងច្បាស់នូវភាពស្មោះស្ម័គ្រនិងឫទ្ធានុភាពរបស់ប្រជាជាតិទាំងពីរដែលបានផ្សាភ្ជាប់ជាមួយគ្នាក្នុងគ្រាលំបាក។ ជាពិសេស ប្រទេសទាំងពីរមានសេចក្តីប្រាថ្នាចង់នាំប្រទេសជាតិឈានឡើងយ៉ាងខ្លាំងក្លាក្រោយជម្ងឺរាតត្បាត ជាមួយនឹងចក្ខុវិស័យដ៏ធំ សំដៅបង្កើនការរួមផ្សំគ្នាក្នុងការដោះស្រាយ”ចំណោទ” រួមអំពីការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរនិងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។

លោកបានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះ ជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលបានចុះហត្ថ លេខា នឹងចាត់គ្រឹះដ៏សំខាន់សម្រាប់ប្រទេសទាំងពីរអភិវឌ្ឍន៍ តភ្ជាប់គ្នាកាន់តែជិតស្និទ្ធថែមទៀត ដើម្បីក្លាយជាគំរូនៃតំបន់អាស៊ីអាគ្នេយ៍។

តាមទស្សនៈរបស់លោកសាស្ត្រាចារ្យរង Vu Minh Khuong ថា លោកប្រធាន Nguyen Xuan Phuc តាមរយៈដំណើរទស្សនកិច្ចលើកនេះចង់បញ្ជាក់ពីមូលដ្ឋានគ្រឹះនៃប្រទេសទំនើបមួយដែលកំពុងត្រូវបានបង្កើតជារូបរាងនៅវៀតណាម។ វៀតណាមនឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសិង្ហបុរី ដើម្បីឈានដល់វឌ្ឍនភាពដ៏សំខាន់ៗនាពេលខាងមុខ៕

Vov

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥