Trending now

អ្នកជំនាញ៖ ការទិញលក់ TikTok នៅសហរដ្ឋអាមេរិក អាចនឹងត្រូវមានការយល់ព្រមពីរដ្ឋាភិបាលចិន

22:00 | 31/08/2020

អ្នកជំនាញខាងពាណិជ្ជកម្មចិន បានប្រាប់សារព័ត៌មានរដ្ឋថា ការលក់អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកអាចនឹងត្រូវការ ការយល់ព្រមពីរដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

អ្នកជំនាញ៖ ការទិញលក់ TikTok នៅសហរដ្ឋអាមេរិក អាចនឹងត្រូវមានការយល់ព្រមពីរដ្ឋាភិបាលចិន

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យក្រុមហ៊ុនចិន ByteDance លក់អាជីវកម្មនៅក្នុងសហរដ្ឋអាមេរិកទៅឲ្យក្រុមហ៊ុនអាមេរិក ដោយនៅពេលនេះមានក្រុមហ៊ុនបច្ចេកវិទ្យាធំជាច្រើនបានចាប់អារម្មណ៍ទិញ TikTok ដូចជា Microsoft ជាដើម។

លោក Cui Fan អ្នកជំនាញខាងពាណិជ្ជកម្ម បានថ្លែងប្រាប់សារព័ត៌មានស៊ិនហួរថា នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋាភិបាលចិនបានធ្វើកំណែទម្រង់ច្បាប់ថ្មីមួយ ពាក់ព័ន្ធនឹងក្រុមហ៊ុនបច្ចេកវិទ្យាដែលរកស៊ីនៅបរទេស ដោយច្បាប់ថ្មីនេះ អាចនឹងប៉ះពាល់ដល់ការលក់អាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក ពោលគឺរាល់ការទិញ លក់ ត្រូវមានការយល់ព្រមពីរដ្ឋាភិបាលចិន៕

(ប្រភពព័ត៌មាន: freshnews)

Tags: Tiktok

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចំណុចរបត់ប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងវៀតណាម-ហ្វីលីពីន
វៀតណាម-ហ្វីលីពីន៖ ពីក្របខ័ណ្ឌនៃទំនាក់ទំនងថ្មីឆ្ពោះទៅកាន់កម្លាំងរុញច្រានសហប្រតិបត្តិការសេដ្ឋកិច្ចមានសារធាតុ
៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ហ្វីលីពីន៖ ដំណើរផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់អនាគតដ៏ស្រស់បំព្រង
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ