Trending now

សៀកឬស្សីរបស់សិល្បៈករវៀតណាមចូលរួមមហោស្រពឆាកសម្តែងអន្តរជាតិ Madác Imre នៅប្រទេសហុងគ្រី

16:22 | 12/02/2022 ឌីណា

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រី លោកស្រី Nguyen Thi Bich Thao ទើបតែបានចូលរួមសន្និសីទសារព័ត៌មានអំពីមហោស្រពមឆាកសម្តែងអន្តរជាតិ Madác Imre លើកទី ៨ (MITEM) ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុង Budapest ចាប់ពីថ្ងៃទី ២០ មេសា ដល់ថ្ងៃទី ៨ ឧសភា ឆ្នាំ ២០២២ ដោយមានការចូលរួមពីឈុត​សម្តែង​ចំនួន ១៦ ដែល​មក​ពី​ប្រទេសចំនួន ១២។

វៀតណាម​ជា​ប្រទេស​នាំ​ចេញ​ឈាន​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​កាន់ប្រទេសហុងគ្រី វៀតណាម​ជា​ប្រទេស​នាំ​ចេញ​ឈាន​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​កាន់ប្រទេសហុងគ្រី
ប្រទេសក្រូអាស៊ីនិងហុងគ្រីផ្តល់វ៉ាក់សាំងជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រទេសក្រូអាស៊ីនិងហុងគ្រីផ្តល់វ៉ាក់សាំងជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
សៀកឬស្សីរបស់សិល្បៈករវៀតណាមចូលរួមមហោស្រពឆាកសម្តែងអន្តរជាតិ Madác Imre នៅប្រទេសហុងគ្រី

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រី លោកស្រី​ Nguyen Thi Bich Thao (អាវពណ៌ត្នោត) ទើបតែបានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានអំពីមហោស្រពឆាកសម្តែងអន្តរជាតិ Madác Imre លើកទី ៨ (MITEM)។

MITEM ឆ្នាំនេះមានការចូលរួមរបស់សិល្បៈករវៀតណាមជាលើកដំបូង ដោយការសំដែងសៀកឬស្សី A O Show របស់អ្នកនិពន្ធ Tuan Le Nguyen Nhat Ly Maurice Nguyen Lan Maurice, Nguyen Tan Loc, ក្រុមហ៊ុនភាគហ៊ុន Lune Production។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋលេខាធិការទទួលបន្ទុកខាងវប្បធម៌នៃក្រសួងធនធានមនុស្ស​ហុងគ្រី លោក Péter Fekete បានលើកឡើងពីសារៈសំខាន់នៃវប្បធម៌ ដោយលោកបញ្ជាក់ថា នេះជាថ្នាំសម្រាប់ព្រលឹង និងជាកម្លាំងជំរុញទឹកចិត្តនិងឧបករណ៍ ដើម្បីស្តារជីវិតឡើងវិញ បន្ទាប់ពី Covid - ១៩ ។

សៀកឬស្សីរបស់សិល្បៈករវៀតណាមចូលរួមមហោស្រពឆាកសម្តែងអន្តរជាតិ Madác Imre នៅប្រទេសហុងគ្រី

ទិដ្ឋភាពរួមនៃសន្និសីទសារព័ត៌មាន។

ជួបសន្ទនាជាមួយរដ្ឋលេខាធិការ លោក Péter Fekete និងលោកស្រី Béata Borsós នាយកមជ្ឈមណ្ឌលជាតិហុងគ្រីសម្រាប់សិល្បៈសៀកហុងគ្រី ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Bich Thao បានសម្តែងថា លោកស្រីនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការរៀបចំ MITEM ៨ និងរោងសៀកទីក្រុង ដើម្បីការពារធានាឱ្យមានដំណើរកសម្តែងប្រកបដោយជោគជ័យនៃក្រុមសៀកឬស្សីវៀតណាម៕

ឌីណា

thoidai.com.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា