Trending now

ប្រទេសក្រូអាស៊ីនិងហុងគ្រីផ្តល់វ៉ាក់សាំងជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

10:25 | 14/10/2021 យោងតាមវិទ្យុសំលេងវៀតណាម

មុននោះ នៅដើមខែកញ្ញាឆ្នាំ ២០២១ រដ្ឋាភិបាល ហុងគ្រីបានប្រគល់ជាអំណោយនូវវ៉ាក់សាំង AstraZeneca ចំនួន ១០០.០០០ ដូស ដល់វៀតណាមនិងឧបករណ៍ធ្វើតេស្តរហ័សអង់ ទីហ្សែន ចំនួន ១០០.០០០ ឈុត។

ការប្រកួតកីឡាបាល់ទាត់និស្សិតវៀតណាមគាំទ្រមូលនិធិវ៉ាក់សាំងកូវីដ-១៩ ការប្រកួតកីឡាបាល់ទាត់និស្សិតវៀតណាមគាំទ្រមូលនិធិវ៉ាក់សាំងកូវីដ-១៩
Pfizer នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២០ លានដូសដល់កុមារវៀតណាម Pfizer នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២០ លានដូសដល់កុមារវៀតណាម
អនុរដ្ឋមន្រ្តីក្រសួងការបរទេស István Joó  (ខាងស្តាំ) ប្រគល់វ៉ាក់សាំង AstraZeneca ចំនួន ៤០០.០០០ ដូស ដែលរដ្ឋាភិបាល ផ្ទេរបន្តឱ្យវៀតណាម (រូបថត៖ baoquocte)
អនុរដ្ឋមន្រ្តីក្រសួងការបរទេស István Joó (ខាងស្តាំ) ប្រគល់វ៉ាក់សាំង AstraZeneca ចំនួន ៤០០.០០០ ដូស ដែលរដ្ឋាភិបាល ផ្ទេរបន្តឱ្យវៀតណាម (រូបថត៖ baoquocte)

នារសៀលថ្ងៃទី ១២ ខែតុលា នៅទីស្នាក់ការក្រសួងការបរទេសនិងសេដ្ឋកិច្ចក្រៅប្រទេសហុងគ្រី នៅទីក្រុងប៊ូដាប៉េស ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Thi Bich Thao និងអនុរដ្ឋលេខាធិការ IstvánJoó បានប្រារព្ធពិធីប្រគល់ជានិមិត្តសញ្ញានូវ វ៉ាក់សាំង AstraZeneca ចំនួន ៤០០,០០០ ដូស ដោយរដ្ឋាភិបាលហុងគ្រីផ្ទេរបន្តជូនរដ្ឋាភិបាលវៀតណាមក្រោមយន្តការមិនរកប្រាក់ចំណេញ។ អនុរដ្ឋលេខាធិការ IstvánJoó បានបញ្ជាក់ថា វ៉ាក់សាំងគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការកំចាត់ជំងឺរាតត្បាតកូវីដ ១៩ ហើយប្រទេសហុងគ្រី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយវៀតណាមដែលជាដៃគូដ៏សំខាន់របស់ហុងគ្រីនៅអាស៊ី។ មុននោះ នៅដើមខែកញ្ញាឆ្នាំ ២០២១ រដ្ឋាភិបាលហុងគ្រីបានប្រគល់ជាអំណោយនូវវ៉ាក់សាំង AstraZeneca ចំនួន ១០០.០០០ ដូស ដល់វៀតណាមនិងឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនចំនួន ១០០.០០០ ឈុត។

នៅថ្ងៃដដែល នៅទីក្រុងប៊ុយដាប៉េស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសហុងគ្រីលោកស្រី Nguyen Thi Phuong Thao បានទទួលជានិមិត្តសញ្ញានូវវ៉ាក់សាំង AstraZeneca ចំនួន ៦ ម៉ឺនដូសពីរដ្ឋាភិបាលក្រូអាស៊ីជូនវៀតណាម។ ថ្លែងនៅក្នុងពិធីប្រគល់នេះ ឯកអគ្គរដ្ឋទូតក្រូអាស៊ីប្រចាំហុងគ្រី Mladen Andrlić បានបញ្ជាក់ថា ក្រូអាស៊ីតែងតែយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពប្រពៃណីដ៏ល្អជាមួយវៀតណាមនិងមានបំណងជួយវៀតណាមយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់ៗ។

យោងតាមផែនការ នៅថ្ងៃទី ១៣ ខែតុលា ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមអ៊ែរឡាញ នឹងបញ្ចូនយន្តហោះទៅកាន់ទីក្រុងប៊ូដាប៉េសដើម្បីដឹកជញ្ជូនវ៉ាក់សាំងនេះ រួមទាំតងដឹកសម្ភារៈឧបករណ៍វេជ្ជសាស្ត្រចំនួន ១២.៥ តោន ដែលមានតម្លៃ ៣៨០.០០០ ដុល្លារ ដោយអ្នកជំនួញជនជាតិវៀតណាមនៅក្រៅប្រទេសហុងគ្រី Vu Quy Duong បរិច្ចាគដើម្បីជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅក្នុងប្រទេសវៀតណាម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា