Trending now

វិសេសវិសាលផ្សារអំពៅលឿង ដែលបំរើបងប្អូនប្រជាជនរៀបចំពីធីសែនថ្វាយ «ព្រលឹងព្រះ» នៅក្រុង Sai Gon ដែលបានជួបគ្នា ១ ឆ្នាំម្តង

08:23 | 10/02/2022 ឌីណា

យុគសម័យ - រៀងរាល់ថ្ងៃទី ៨ រោច​ ខែមិគសិរ រៀងរាល់ឆ្នាំ វិថី Le Quang Sung ដ៏មមាញឹក (ខណ្ឌទី ៦) ប្រែក្លាយទៅជាផ្សារពិសេសមួយដែលលក់អំពៅលឿង ស្រស់ៗ និងគ្រប់ខ្នាត ដើម្បីបម្រើប្រជាជនក្នុងពិធីសែន “ព្រលឹងព្រះ” (ហៅម្យ៉ាងទៀតថា ពិធីសែន​មេឃ)។

ក្រុង Ho Chi Minh នៃប្រទេសវៀតណាមនឹងរងអាកាសធាតុក្តៅខ្លាំង ដូច្នេះទូតខ្មែរអំពាវនាវពលរដ្ឋខ្មែរ នៅវៀតណាម ថែទាំសុខភាព! ក្រុង Ho Chi Minh នៃប្រទេសវៀតណាមនឹងរងអាកាសធាតុក្តៅខ្លាំង ដូច្នេះទូតខ្មែរអំពាវនាវពលរដ្ឋខ្មែរ នៅវៀតណាម ថែទាំសុខភាព!
ស្វែងយល់នូវដំណើរការឈានចូលទីក្រុង Sai Gon ប្រកបដោយប្រវត្តិសាស្ត្រ ស្វែងយល់នូវដំណើរការឈានចូលទីក្រុង Sai Gon ប្រកបដោយប្រវត្តិសាស្ត្រ
វិសេសវិសាលផ្សារអំពៅលឿង ដែលបំរើបងប្អូនប្រជាជនរៀបចំពីធីសែនថ្វាយ «ព្រលឹងព្រះ» នៅក្រុង Sai Gon ដែលបានជួបគ្នា ១ ឆ្នាំម្តង
អំពៅ​ពណ៌លឿង​បាន​លក់​នៅក្នុង​​ថ្ងៃសែន​ ​«​ព្រលឹង​​ព្រះ»​ ដែល​បាន​កសិករ​នាំ​មក​ពី​ស្រុក Go Cong ខេត្ត Tien Giang ទៅ​ទីក្រុង Ho Chi Minh​។

លោកស្រី Nam Dung (អាយុ ៦0 ឆ្នាំ) ម្ចាស់ហាងលក់អំពៅនៅផ្លូវ Le Quang Sung បានពន្យល់ថា ទំនៀមទម្លាប់សែន​ "ព្រលឹង​ព្រះ" គឺជាទំនៀមទម្លាប់ប្រពៃណីដែលមានដើមកំណើតមកពីជនជាតិចិនដែលធ្វើចំណាកស្រុកទៅភាគខាងត្បូងនៃប្រទេសវៀតណាម។ ពិធី “សែន”នេះ បានជ្រើសរើសនៅថ្ងៃទី ៩ នៃបុណ្យចូលឆ្នាំថ្មី ជារៀងរាល់ឆ្នាំ។

ផ្សារ​អំពៅ Le Quang Sung ភ្លឺ​ដោយ​អំពៅ​ស្រស់​គ្រឿង​គ្រឿងសំណែនថ្វាយ​ព្រះ រួមមានៈ ធូប ចង្កៀង ផ្កា ទឹកតែ (ឬទឹក) រួម​ជាមួយក្រដាសសែន ហើយចាំបាច់មានពណ៌ "លឿង" សម្រាប់អាយុយឺនយូរ ម្យ៉ាង​ទៀត ពណ៌"លឿង"ដែល​និមិត្តរូបឲ្យ​ព្រះ។ គ្រឿង​សំណែន រួមមាន ប្រអប់​​ក្រដាសមួយគូនិងអំពៅលឿងមួយគូ ស្ករដែល​បាន​ចាក់​ក្នុង​ពុម្ភ។ អំពៅ​មួយ​គូ​ដែល​មាន​រូបរាង​ត្រង់ និង​រលោង ជា​និមិត្ត​រូប​នៃ​កាំជណ្តើរ​ទៅ​លើ​មេឃ។

ប្លែកៗផ្សារអំពៅលឿង ដែលបំរើបងប្អូនប្រជាជនរៀបចំពីធីសែនថ្វាយ «ព្រលឹងព្រះ» នៅក្រុង Sai Gon ដែលបានជួបគ្នា ១ ឆ្នាំម្តង

ផ្សារអំពៅ Le Quang Sung ត្រូវបានបង្កើតឡើងជាង ៥០ ឆ្នាំមកទល់ពេលនេះ

ផ្សារអំពៅ Le Quang Sung ត្រូវបានបង្កើតឡើងជាង ៥០ ឆ្នាំមកទល់ពេលនេះអំពៅ​ពណ៌លឿង​បាន​លក់​នៅក្នុង​​ថ្ងៃសែន​ ​«​ព្រលឹង​​ព្រះឥន្ទ»​ ដែល​បាន​កសិករ​នាំ​មក​ពី​ស្រុក Go Cong ខេត្ត Tien Giang ទៅ​ទីក្រុង Ho Chi Minh​។

តម្លៃ​អំពៅ​ក្នុង​ពិធីសែន«​ព្រលឹង​ព្រះ​ឥន្ទ» ​ឆ្នាំ​នេះ មាន​តម្លៃ​ចាប់ពី ៥០.០០០-៧០.០០០ ដុង​សម្រាប់មួយ​គូ​។ «ឆ្នាំនេះដោយសារជំងឺរាតត្បាត រថយន្តដឹកអំពៅពិបាក​ ក្នុងការទិញ​អំពៅជាងធម្មតា ដូច្នេះយើងត្រូវនាំអំពៅទៅទីក្រុង​Ho Chi Minh តាំងពីព្រឹក ថ្ងៃទី៦ ប៉ុន្តែជារៀងរាល់ឆ្នាំ យើង​​យក​អំពៅ នាយប់ថ្ងៃទី ៧ នៃបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី" - លោកស្រី Nam បាននិយាយឲ្យ​ដឹងថា។

ប្លែកៗផ្សារអំពៅលឿង ដែលបំរើបងប្អូនប្រជាជនរៀបចំពីធីសែនថ្វាយ «ព្រលឹងព្រះ» នៅក្រុង Sai Gon ដែលបានជួបគ្នា ១ ឆ្នាំម្តង

គ្រួសារនីមួយៗ នឹងដាក់តាំងអំពៅមួយគូ ដើម្បីរៀបចំពិធីសែន ”​ព្រលឹង​ព្រះ”

ប្រជាជននៅតំបន់ Cho Lon មមាញឹកជ្រើសរើសអំពៅ ដើម្បី​រៀបចំពិធី​សែន​ “ព្រលឹងព្រះឥន្ទ” ព្រឹកថ្ងៃទី ៨ ខែកុម្ភៈ (ពោលគឺថ្ងៃទី ៨ នៃបុណ្យតេត)។

គ្រួសារនីមួយៗ នឹងដាក់តាំងអំពៅមួយគូ ដើម្បីរៀបចំពិធីសែន ”​ព្រលឹង​ព្រះឥន្ទ”។​ ការ​នាំ​អំពៅ​ទៅ​ផ្ទះ​ក៏​ជា​ការ​បួងសួង​នៅ​ដើម​ឆ្នាំ​នាំ​សំណាង​ដល់​ក្រុម​គ្រួសារ​ផង​ដែរ

អ្នក​លក់​ភាគ​ច្រើន​ជា​កសិករ​ដាំ​អំពៅ​មក​ពី​ស្រុក Go Cong (ខេត្ត Tien Giang)។ អំពៅ​បានគេ​ប្រមូល​ផល​មុន​ ១ ​ទៅ ​២ ​ថ្ងៃ រួច​ដឹក​ទៅ​ក្រុង​ Ho Chi Minh ដើម្បី​លក់​ឲ្យ​បងប្អូន​ប្រជាជនសែនថ្វាយ​​ព្រះ៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម