Trending now

ក្រុង Ho Chi Minh នៃប្រទេសវៀតណាមនឹងរងអាកាសធាតុក្តៅខ្លាំង ដូច្នេះទូតខ្មែរអំពាវនាវពលរដ្ឋខ្មែរ នៅវៀតណាម ថែទាំសុខភាព!

19:26 | 02/04/2021 ឌីណា

នាខែ​មេសា និង​ឧសភា​នេះ ទីក្រុង Ho Chi Minh នៃប្រទេសវៀតណាមនឹង​រង​អាកាសធាតុ​ក្តៅ​ខ្លាំង​ និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា ថែរក្សា​សុខភាព។ ​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំងពេក ផលវិបាក​ចំពោះ​សុខភាព​ក៏​អាច​មាន​ច្រើន ទៅ​តាម​វ័យ​និង​សកម្មភាព​របស់​មនុស្ស និង​អាច​ធ្វើ​មាន​គ្រោះ​ដល់​បាត់​បង់​ជីវិត​ផង។

កងទ័ពការពារព្រំដែនខិតខំប្រឹងប្រែងអស់ពីសមត្ថភាព នៅពេលដែលអាកាសធាតុក្តៅខ្លាំងពេក ដើម្បីបំពេញភារកិច្ចនូវការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កងទ័ពការពារព្រំដែនខិតខំប្រឹងប្រែងអស់ពីសមត្ថភាព នៅពេលដែលអាកាសធាតុក្តៅខ្លាំងពេក ដើម្បីបំពេញភារកិច្ចនូវការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19
ទូតខ្មែរនៅបារាំង បង្ហាញលេខទូរស័ព្ទ សម្រាប់ទាក់ទងផ្តល់សេវា ខណៈមន្ត្រីធ្វើការពីផ្ទះ ទូតខ្មែរនៅបារាំង បង្ហាញលេខទូរស័ព្ទ សម្រាប់ទាក់ទងផ្តល់សេវា ខណៈមន្ត្រីធ្វើការពីផ្ទះ
ក្រុង Ho Chi Minh នៃប្រទេសវៀតណាមនឹងរងអាកាសធាតុក្តៅខ្លាំង ដូច្នេះទូតខ្មែរអំពាវនាវពលរដ្ឋខ្មែរ នៅវៀតណាម ថែទាំសុខភាព!
រូបថតឧទាហរណ៍។

សីតុណ្ហភាពឡើង ក្តៅខ្លាំង នៅទីក្រុង Ho Chi Minh ហើយបង្កឲ្យមានជំងឺដាច់សសៃ ឈាមខួរក្បាល អស់កំលាំង រមួលក្រពើ ឬក្តាមកាច់ជើង ដែលអាចកើតលើមនុស្សគ្រប់រូប ជាពិសេសមនុស្សចាស់ ក្មេង និងមនុស្សធាត់ខ្លាំង ។

បើតាមវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យអន្តរជាតិ នៃទីក្រុង Ho Chi Minh អាកាសធាតុក្តៅ បង្កឲ្យមានហានិភ័យ ដល់ប្រព័ន្ធដង្ហើម ព្រោះមនុស្សភាគច្រើន នឹងបើកកង្ហារ ដោយពេញល្បឿន និងបើកម៉ាស៊ីនត្រជាក់ ក្នុងសីតុណ្ហភាពទាប នាំឲ្យបំពង់ក និងច្រមុះស្ងួត ។ ពេលភ្នាសខាងក្នុង នៃផ្លូវដង្ហើមស្ងួតធ្វើឲ្យពួកបាក់តេរី និងវីរុសងាយជ្រៀត ចូលបង្កឲ្យមានជំងឺ ។ ប្រឈម​នឹង​កំដៅ​សីតុណ្ហភាព​ឡើង​ខ្លាំង និង​យូរ​ថ្ងៃ អាច​បង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ខ្លាំង​ដល់​ដោយ​​ខ្លួនប្រាណមិន​អាច​ចាត់​ចែង​សីតុណ្ហភាពផ្នែក​ខាង​ក្នុង​​ខ្លួនប្រាណ​បាន​ ជា​ហេតុ​ធ្វើ​ឱ្យ​យើង​​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង បេះដូង​លោត​ខុស​ចង្វាក់​(លឿន​ជ្រុល) ស្បែក​ឡើង​ក្រហម និង​ស្ងួត ចង់ក្អួត ចង្អោរ។ ការ​នេះ​អាច​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ប្រកាច់ ឬ​បាត់​បង់​ស្មារតី និង​សន្លប់​លែង​ដឹង​ខ្លួន។

ប៉ុន្តែ​ដោយ​លក្ខខណ្ឌ​អាយុ លក្ខខណ្ឌ​ការងារ ស្ថានភាព​ជីវិត បុគ្គល​ខ្លះ​ងាយរងគ្រោះ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង។ ​អាច​និយាយ​បាន​ថា​ ផលវិបាក​នៃ​អាកាសធាតុ​ក្តៅ​ខ្លាំង អាច​ប្រែប្រួល​ធ្ងន់​ឬ​ខ្សោយ​ទៅ​តាម​បុគ្គល ឯវិធីការ​ពារ​ក៏​ត្រូវ​តែ​សម្រប​ទៅ​តាម​ស្ថានការណ៍ និង​បុគ្គល​ដែរ៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ