Trending now

កងទ័ពការពារព្រំដែនខិតខំប្រឹងប្រែងអស់ពីសមត្ថភាព នៅពេលដែលអាកាសធាតុក្តៅខ្លាំងពេក ដើម្បីបំពេញភារកិច្ចនូវការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

11:47 | 30/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាកាសធាតុក្តៅខ្លាំងនៅស្ទើរតែគ្រប់ទីកន្លែង នៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ជាប់ខ្សែព្រំដែន។ កងទ័ពការពារព្រំដែនបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការគ្រប់គ្រងនិងការពារព្រំដែន ថែមទាំងបង្ការនិងនិងប្រយុទ្ធប្រឆាំងនឹង Covid-19 ក្នុងអាកាសធាតុតឹងរឹងនេះ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាកាសធាតុ​ក្តៅខ្លាំងពេក​នៅស្ទើរតែ​គ្រប់ទីកន្លែង នៅទូទាំងប្រទេស​ ជាពិសេសនៅតាម​តំបន់ជាប់​ខ្សែ​ព្រំដែន។ ក្រុមកងទ័ពការពារ​ប្រឆាំង​នឹង​ជំងឺ Covid-19 នៃ​ប៉ុស្តិ៍​កងទ័ពការពារ​ព្រំដែន Muong Khuong នៃកងទ័ពការពារ​ព្រំដែនខេត្ត Lao Cai ឆ្លៀតយក​ស្លឹក​ឈើនិង​ដំបូង​ ដើម្បី​​ប្រក់​លើ​ដំបូល​សំដៅ​​ប្រឆាំងនឹងអាកាសធាតុក្តៅ។ រូបថត៖ Tran Duc

ក្រុមកងទ័ពការពារ​ប្រឆាំង​នឹង​ជំងឺ Covid-19 នៃប៉ុស្តិ៍ការពារព្រំដែន Loc Thanh នៃ​កងទ័ព​ការពារ​ព្រំដែនខេត្ត Binh Phuoc ​ មានវិធីច្នៃប្រឌិត ដោយប្រក់​ស្លឹក​ដើម្បីប្រឆាំងនឹងអាកាសធាតុក្តៅ។ រូបថត៖ Ho Phuong

នៅឯក្រុមកងទ័ពការពារ​ប្រឆាំង​នឹង​ជំងឺ Covid-19 នៃកងទ័ព​ការពារ​ព្រំដែន Can Yen នៃកងទ័ពការពារ​ព្រំដែន​ខេត្ត Cao Bang​ បានឆ្លៀតយកប្រយោជន៍ពីពេល​វេលា​ឈប់សម្រាក​ ដើម្បី​ពង្រឹងបន្ថែមនិងប្រក់សំណាញ់ខ្មៅ (រួមមានបីស្រទាប់) ដើម្បីប្រឆាំងនឹង​អាកាសធាតុក្តៅ។ រូបថត៖ Van Thuong

កងទ័ពការពារព្រំដែនខេត្ត Dak Lak ទទួលបានឆ័ត្រ ពីអាជីវកម្មនិងអ្នកឧបត្ថម្ភដល់ក្រុមកងទ័ពការពារព្រំដែន ប្រឆាំង​នឹង​ជំងឺ Covid-19 ដើម្បី​ប្រឆាំង​នឹង​អាកាសធាតុក្តៅ​ក្នុងតំបន់​ជាប់ខ្សែរព្រំដែន ។ រូបថត៖ Ngoc Lan

ដោយសារតែស្ថិតនៅឆ្ងាយពីតំបន់​ប្រជាជន ​មិនមានប្រភព​ទឹកស្អាត ក្រុម​ការទ័ពការពារ​ព្រំដែន​​ ប្រយុទ្ធប្រឆាំងនឹង​ជំងឺ Covid-19 នៃប៉ុស្តិ៍កងទ័ពការពារព្រំដែន A Dot ​កងទ័ព​ការពារ​ព្រំដែន​ Thua Thien Hue បានរកឃើញប្រភពទឹក ក្នុងតំបន់ ដែលត្រូវយកមក ប្រើប្រាស់ នៅប្រចាំថ្ងៃ។ រូបថត៖ Vo Tien

សម្ព័ន្ធយុវជនក្នុងតំបន់បានប្រគល់មីកញ្ចប់និងទឹករ៉ែដល់នាយទាហាននិងទាហាននៃប៉ុស្តិ៍ការពារព្រំដែន Tan Thanh នៃ​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​ Lang Son ដើម្បីបំពេញភារកិច្ចប្រយុទ្ធប្រឆាំង​នឹងជំងឺ Covid-19 នៅតាមព្រំដែន។ រូបថត៖ Vy Thuong

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ