ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ទោះបីជាអាកាសធាតុរងារខ្លាំងយ៉ាងណាក៏ដោយ ក៏យុទ្ធជននៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩ ចំណុះយោធភូមិភាគទី២ នៅតែឆ្លងទឹកជ្រោះ ឆ្លងព្រៃ មកគ្រួសារនិមួយៗ ដើម្បីសួរសុខទុក្ខ និងផ្តល់អំណោយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
![]() |
![]() |
លោក Vang A Sua មេភូមិ Nam Chim ១ ឃុំ Si Pa Phin បានចែករំលែកថា៖ “នៅភូមិ Nam Chim ១ ប្រជាជនភាគច្រើនជាជនជាតិ Mong។ ទោះបីជាជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនមានភាពប្រសើរឡើងបើធៀបនឹងមុននេះក៏ដោយ ក៏នៅតែជួបការលំបាក និងកង្វះខាតជាច្រើន។ បច្ចុប្បន្ន ភូមិទាំងមូលមានគ្រួសារចំនួន ៩៧ គ្រួសារ ជាមួយមនុស្ស ៤៨៧ នាក់ ក្នុងនោះមាន ៥៤ គ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រ។ អាស្រ័យដោយមានការយកចិត្តទុកដាក់ពីកងទ័ពនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩ ដែលជួយឧបត្ថម្ភគ្រួសារពីរ សាងសង់ផ្ទះថ្មី នោះគឺគ្រួសារលោក Vang A The និងគ្រួសារលោកស្រី Vang Thi De។ ពួកគេពិតជាមានក្តីរំភើបសប្បាយក្នុងចិត្តយ៉ាងខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រជាជនត្រូវបានផ្តល់អំណោយពីកងទ័ពទៀតផង”។
![]() |
កម្មាភិបាលនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩ ផ្តល់អំណោយជូនគ្រួសារក្រីក្រ និងគ្រួសារទទួលរបបពីរដ្ឋក្នុងតំបន់ |
អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩ ទទួលបន្ទុកស្រុកចំនួន ៣ គឺស្រុក Muong Cha, ស្រុក Nam Po និងស្រុក Muong Nhe (ខេត្ត Dien Bien) និងស្រុក Muong Te (ខេត្ត Lai Chau)។ ក្នុងរយៈពេលកន្លងមក អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩ បានសម្របសម្រួលជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបំពេញការងារបានល្អ ក្នុងការផ្សព្វផ្សាយ ចលនាប្រជាជន ក្តាប់ក្តោបស្ថានការណ៍ និងគ្រប់គ្រងតំបន់ បង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ជាពិសេសជំងឺរាតត្បាត Covid-19 ព្រមទាំងអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការងារចលនាមហាជន។
![]() |
កម្មាភិបាល និងយុទ្ធជននៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩ ជួយប្រជាជននៅស្រុក Nam Po ខេត្ត Dien Bien សាងសង់ផ្ទះថ្មី |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩ បានចំណាយថវិកាជិត ៤០០ លានដុង ចាត់ក្រុមការងារមកសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារក្រីក្រ និងគ្រួសារទទួលរបបពីរដ្ឋមួយចំនួន។ លើសពីនេះ អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩ ក៏បានផ្តល់អំណោយជូនគ្រួសារជួបការលំបាកចំនួន ២៦២ និងប្រគល់អំណោយចំនួន ៣៣ កញ្ចប់ ជូនគ្រួសារទទួលរបបពីរដ្ឋ។ ទន្ទឹមនឹងនោះ ក្រុមការងារបានសម្របសម្រួលជាមួយអង្គការ និងអង្គភាពអាជីវកម្មមួយចំនួន ដើម្បីផ្តល់អំណោយ ជូនគ្រួសារក្រីក្រ និងជួបការលំបាកនៅតាមព្រំដែនទៀតផង។
លោក Mua A Hoa ប្រធានគណៈកម្មាធិការប្រជាជនឃុំ Si Pa Phin បានមានប្រសាសន៍ថា៖ “ជីវភាពសេដ្ឋកិច្ចរបស់អ្នកភូមិបានផ្លាស់ប្តូរអាស្រ័យដោយមានការជួយឧបត្ថម្ភពីកងទ័ពនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩។ ក្នុងជីវភាពប្រចាំថ្ងៃ អង្គភាពបានជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ច; សង់សំណង់សុខុមាលភាពសង្គម ពង្រឹងការការពារជាតិ និងសន្តិសុខ។ ជារៀងរាល់ឆ្នាំ ឲ្យតែដល់បុណ្យចូលឆ្នាំថ្មី កងទ័ពនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៧៩ នឹងមកសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារក្រីក្រ ទៅកាន់ផ្ទះនីមួយៗ ជួយវេចនំអន្សម ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី។ សកម្មភាពទាំងនេះបានចូលរួមចំណែកធានាសុខុមាលភាពសង្គម ជួយប្រជាជនក្រីក្រ កាត់បន្ថយការលំបាក អាស្រ័យហេតុនេះ កសាងមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតាមព្រំដែនឲ្យកាន់តែរឹងមាំ និងស្និទ្ធស្នាល”៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន