Trending now

សម្ព័ន្ធក្រុមហ៊ុន Intel ប្តេជ្ញាចិត្តបន្តបណ្តាក់ទុនចូលប្រទេសវៀតណាម

11:38 | 28/08/2020

សម្ព័ន្ធក្រុមហ៊ុន បច្ចេកវិទ្យាពហុជាតិ Intel (សហរដ្ឋអាមេរិក) បានរៀបចំផែនការបន្តបណ្តាក់ទុនបន្ថែមទៀតដើម្បីពង្រីកផលិតកម្មនៅវៀតណាម។

សម្ព័ន្ធក្រុមហ៊ុន Intel ប្តេជ្ញាចិត្តបន្តបណ្តាក់ទុនចូលប្រទេសវៀតណាម

ព័ត៌មានខាងលើត្រូវបានចែករំលែកនៅក្នុងវេទិកាធុរកិច្ចទីក្រុងហូជីមិញ - សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ ខែសីហានៅទីក្រុងហូជីមិញ។ Intel Products Vietnam មិនទាន់បានបង្ហើបពីចំនួនទឹកប្រាក់វិនិយោគនៅក្នុងរយៈពេលខាងមុខនោះទេ ប៉ុន្តែយោងតាមគណកម្មាធិការគ្រប់គ្រងបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញបានឲ្យដឹងថាកញ្ចប់វិនិយោគជាង ១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលកន្លងទៅរបស់សម្ព័ន្ធក្រុមហ៊ុននេះ មិនទាន់សមស្របនឹងសក្កានុពលវិនិយោគឡើយ។ ដូច្នេះ ការបណ្ដាក់ទុនពង្រីកការវិនិយោគរបស់ Intel នាពេលខាងមុខគឺមានមូលដ្ឋានច្បាស់លាស់។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះសម្ព័ន្ធក្រុមហ៊ុន Intel សម្រេចបានតម្លៃបា្រក់នាំចេញជាមធ្យមគឺ ៣,៦ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា