Trending now
នាយករដ្ឋមន្ត្រីកាណាដា​លោក​ Trudeau៖

ពិធី​បុណ្យ​តេតគឺជាឱកាសដើម្បីទទួលស្គាល់ការរួមចំណែកដែលមិនអាចកាត់ថ្លៃបាន របស់សហគមន៍ជន​វៀតណាម​នៅ​កាណាដា

16:43 | 24/01/2022 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ២២ ខែមករា បងប្អូនអាណិកជនវៀតណាមនៅកាណាដាបានចូលរួមក្នុងកម្មវិធីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅកាណាដា សហការជាមួយសមាគមន៍កាណាដា-វៀតណាម តាមទម្រង់អនឡាញ។

បរិយាកាស​រីករាយ​នៃ​ការ​ប្រកួតវេច​នំអន្សម​​វៀតណាម​នៅ​សិង្ហបុរី បរិយាកាស​រីករាយ​នៃ​ការ​ប្រកួតវេច​នំអន្សម​​វៀតណាម​នៅ​សិង្ហបុរី
វៀតណាម​ជា​ប្រទេស​នាំ​ចេញ​ឈាន​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​កាន់ប្រទេសហុងគ្រី វៀតណាម​ជា​ប្រទេស​នាំ​ចេញ​ឈាន​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​កាន់ប្រទេសហុងគ្រី

ក្រោមប្រធានបទ "ការអភិវឌ្ឍន៍សហគមន៍ ពង្រីកពាណិជ្ជកម្មនិងការអប់រំ" កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរកាណាដា ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន ទីភ្នាក់ងារសារព័ត៌មានមួយចំនួន និងមិត្តកាណាដាជាច្រើនផងដែរ។

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau។

ថ្លែងមតិនៅក្នុងកម្មវិធីនេះ រដ្ឋមន្ត្រីកាណាដាទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ជំរុញការនាំចេញ សហគ្រាសខ្នាតតូច និងអភិវឌ្ឍន៍សេដ្ឋកិច្ច លោកស្រី Mary Ng បានអះអាងថា ឆ្នាំ២០២២ គឺជាឆ្នាំខ្លា ដែលជាសត្វនិមិត្តសញ្ញាសម្រាប់កម្លាំង ភាពក្លាហាន ភាពជឿជាក់លើខ្លួនឯង និងសប្បុរសធម៌។ ដែលជាគុណសម្បត្តិដ៏សំខាន់ សម្រាប់សហគមន៍ជនវៀតណាមនៅកាណាដាផងដែរ។ លោកស្រី Mary Ng បានសម្តែងការជឿជាក់ថា គណៈកម្មការសេដ្ឋកិច្ចចម្រុះនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រជាជនដ៏រឹងមាំដែលមានស្រាប់រវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងរីកចម្រើន របស់កាណាដាជាមួយវៀតណាមផងដែរ។

ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានផ្ញើសារជូនពរដល់សហគមន៍ជនវៀតណាមនៅកាណាដា។ ក្នុងសារជូនពរនេះ លោក នាយករដ្ឋមន្ត្រី Trudeau បានសង្កត់ធ្ងន់ថា “នេះជាពេលវេលាដើម្បីកោតសម្គាល់ការចាប់ផ្តើមថ្មី និងឆ្លុះបញ្ចាំងពីអតីតកាល។ នេះក៏ជាពេលវេលាដើម្បីទទួលស្វាគមន៍និទាឃរដូវមកដល់ និងថ្លែងអំណរគុណចំពោះអ្វីៗដែលបង្រួបបង្រួមយើងទាំអអស់គ្នា។ នៅកាណាដា បុណ្យតេតក៏ជាឱកាសមួយដើម្បីទទួលស្គាល់ការរួមចំណែកដែលមិនអាចកាត់ថ្លៃបាន របស់សហគមន៍ជនវៀតណាមនៅកាណាដាផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី